website_news:2018230403

ទាហានថៃបិទច្រកមិនឲ្យរថយន្តតាក់ស៊ីខ្មែរចូលទៅប្រទេសថៃដឹកភ្ញៀវ

http://www.ppd-news.net/ 23-April-2018 / ព័ត៌មានជាតិ

ខេត្តឧត្តរមានជ័យ ៖ ភាគីថៃបានបិទមិនឱ្យរថយន្តតាក់ស៊ីខ្មែរ ដែលធ្លាប់ដឹកភ្ញៀវ មិនឱ្យចូលទៅប្រទេសថៃ តាមទ្វារព្រំដែនអន្តរជាតិអូរស្មាច់-ឆងចម ដោយមូលហេតុ ភាគីថៃ បានចោទប្រកាន់ថា រថយន្តតាក់ស៊ីដឹកភ្ញៀវ ទាំងនោះ បានលួចដឹកមនុស្សឆ្លងដែនខុសច្បាប់ បន្លំ ជាមួយអ្នកជំងឺ ទៅព្យាបាលជំងឺនៅប្រទេសថៃ នឹងបន្លំលួចដឹកឈើ គ្រញូងពីប្រទេសថៃ ចូលមកកម្ពុជា។ ករណីនេះកើតឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង០៧ និង៣០នាទី។

ជាមួយគ្នានោះនៅវេលាម៉ោង០៩ និង២០នាទី ថ្ងៃខែឆ្នាំដដែលក្រុមអ្នករត់តាក់ស៊ីខ្មែរ បានមកប្រមូលផ្តុំគ្នា នៅមុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ដើម្បីទប់ស្កាត់មិនឱ្យរថយន្តថៃ ឆ្លងដែនចូលមកកម្ពុជាដូចគ្នាដែលភាគីថៃបានបិទ។ បន្ទាប់មកអាជ្ញាធរមូលដ្ឋាន(សង្កាត់) បានជួយអន្តរាគមន៍ឲ្យរថយន្តថៃចរាចរធម្មតាឡើងវិញ និងបានឱ្យអ្នករត់តាក់ស៊ីមកជួបជុំគ្នានៅសាលាសង្កាត់អូរស្មាច់ ដើម្បីដោះស្រាយតាមសន្តិវិធី៕

website_news/2018230403.txt · Last modified: 2018/04/23 14:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki