website_news:2018230405

កម្លាំងសមត្ថកិច្ចថៃព័ទ្ធស្ទាក់ចាប់ពលករខ្មែរ ចំនួន៣២នាក់ ក្នុងព្រៃព្រំដែន នៅតាប្រាយ៉ា

http://www.cen.com.kh/ April 22, 2018

បន្ទាយមានជ័យ ៖ ខណ:ពលករខ្មែរសម្រុកវិលទៅថៃវិញ កងកម្លាំងសមត្ថកិច្ចថៃបានព័ទ្ធស្ទាក់ចាប់ក្នុងព្រៃរបោះព្រំដែន ។ ការព័ទ្ធចាប់នោះធ្វើឡើងកាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ហើយព្រឹកបន្ទាប់ទើបកម្លាំងសមត្ថកិច្ចថៃនាំយកឡានទ្រុងមកដឹកពលករចេញទៅ។

ប្រភពព័ត៌មានពីព្រំដែនបានឲ្យដឹងថា ៖ ពលករខ្មែរ ចំនួន៣២នាក់ (ប្រុស-ស្រី) ត្រូវបានកម្លាំងយោធា និងសមត្ថកិច្ចនគរបាលថៃខាងការពារព្រំដែននិងខេត្តស្រះកែវ ធ្វើការហ៊ុំព័ទ្ធព្រៃមួយកន្លែងក្នុងស្រុកតាប់ប្រាយ៉ា ខេត្តស្រះកែវ ទល់មុខភ្នំប្រាក់ ភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ទីនោះគ្រប់គ្រងដោយយោធាតំបន់អភិវឌ្ឍន៍យោធភូមិភាគ៥-ភ្នំឆ័ត្រ ហើយបានបណ្តោយឲ្យមានពលករខ្មែរលួចឆ្លងដែនខុសច្បាប់ ។ ពលករម្នាក់ៗត្រូវបង់លុយឲ្យមេខ្យល់ចំនួនពី២.០០០ទភ (២.៥០០បាតប្រាក់ថៃ)។ មកទល់ថ្ងៃទី២២មេសានេះ ពលករទាំងនោះ មិនទាន់ត្រូវបានបញ្ជូនមកប្រទេសកំណើតវិញនៅឡើយទេ។

លោកស្រី ស៊ិន ណាំយ៉ុង មេភូមិប៉ោយប៉ែត និងជាមន្ត្រីនៅមណ្ឌលទទួលពលករច្រកទ្វារព្រំដែនប៉ោយប៉ែត (ផ្សារមង្គល) នៅភូមិ-សង្កាត់-ក្រុងប៉ោយប៉ែត បានបញ្ជាក់ប្រាប់សារព័ត៌មាននៅថ្ងៃទី២២ ខែមេសានេះ ៕ ដោយ ៖ បន្ទាយ

website_news/2018230405.txt · Last modified: 2018/04/23 14:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki