website_news:2018230501

រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃជំរុញឱ្យគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សត្រូវបន្ដពង្រឹងទប់ស្កាត់គ្រប់សកម្មភាពនៃ អំពើជួញដូរមនុស្ស

http://www.akp.gov.kh AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨

រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃបានជំរុញឱ្យគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធររាជធានី ខេត្ដ ត្រូវបន្ដខិតខំពង្រឹងគ្រប់សកម្មភាព និងរូបភាពក្នុងការទប់ស្កាត់ប្រឆាំង នឹងការជួញដូរមនុស្ស ដើម្បីធានាសុវត្ថិភាព និងសេចក្ដី សុខជូនប្រជាពលរដ្ឋ និងសង្គមជាតិ។

ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ឆ្នាំ២០១៧ និងទិសដៅឆ្នាំ២០១៨ របស់គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង មហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជា ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស បានមានប្រសាសន៍ថា គណៈ កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ត្រូវខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីការពារ ប្រជាជនកម្ពុជា ក៏ដូចជាមនុស្សជាតិពីភាពរងគ្រោះដោយការជួញដូរមនុស្សគ្រប់រូបភាព និង ផ្ដល់ភាពសុខសាន្ដ សុខដុមនីយកម្មជូនដល់គ្រួសារ និងសង្គមជាតិទាំងមូល។ សម្ដេចក្រឡា ហោមបានបញ្ជាក់ថា ការវាយតម្លៃលើលទ្ធផលដែល ទទួលបានក្នុងរយៈពេល១ឆ្នាំមកនេះ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការ ជួញដូរមនុស្សគ្រប់ក្រសួង ស្ថាប័ន និងភាគីពាក់ ព័ន្ធទាំងអស់ គឺជាមធ្យោបាយមួយដើម្បីរកឱ្យឃើញនូវអំពើជួញដូរមនុស្ស និងកសាងប្រព័ន្ធ នៃការវាយតម្លៃមួយឱ្យកាន់តែមានប្រសិទ្ធភាព។

សម្ដេចក្រឡាហោមបានបន្ដថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ក្នុងការពង្រឹងសុខ សន្ដិភាព ស្ថិរភាពនយោបាយ ការគោរពសិទ្ធិមនុស្ស និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ។ ក្រៅពីនេះ រាជរដ្ឋាភិបាលបានផ្ដល់ភាពស្រប ច្បាប់ជូនដល់ពលករដែលកំពុងតែធ្វើការខុស ច្បាប់នៅក្រៅប្រទេស ជាពិសេសនៅក្នុងប្រទេសថៃ ការបើកកន្លែងផ្ដល់លិខិតឆ្លងដែន និង ប័ណ្ណអនុញ្ញាតិការងារនៅទីតាំងសំខាន់ៗមួយចំនួន ដើម្បីការពារពីការរំលោភបំពាន និងកេងប្រវ័ញ្ចកម្លាំងពលកម្មដល់ពលករ។ សម្ដេចក្រឡាហោមបានលើកឡើងថា បច្ចុប្បន្ននេះ អាជ្ញាធរថៃបានបញ្ជូនពលករដែលធ្វើការខុស ច្បាប់មកកម្ពុជាវិញតាមច្រក ប៉ោយប៉ែតក្នុងមួយ ថ្ងៃយ៉ាងតិចបំផុត៨០នាក់ ហើយបញ្ហានេះ រាជរដ្ឋាភិបាលក៏បានបង្កើតកន្លែង សំចតនៅតាម ខេត្ដជាប់ព្រំដែន ដើម្បីទទួលបងប្អូនពលករដែលភាគីថៃបានបញ្ជូនត្រឡប់មកកម្ពុជាវិញ ដែលនេះគឺជាបន្ទុកមួយរបស់រាជរដ្ឋាភិបាល ដើម្បីជួយឱ្យពួកគាត់បានត្រឡប់ទៅស្រុក កំណើតវិញបានជួបជុំក្រុមគ្រួសារ។

សម្ដេចក្រឡាហោមបានអះអាងថា ការធ្វើដូចនេះគឺជាផ្នែកមួយ នៃការទប់ស្កាត់ប្រឆាំងនឹង ការជួញដូរមនុស្ស និងការលើកកម្ពស់សិទ្ធិមនុស្ស ព្រមទាំងការទទួលខុសត្រូវរបស់រាជរដ្ឋាភិ បាលចំពោះប្រជាពលរដ្ឋ។ សម្ដេចក្រឡាហោមបានលើកទឹកចិត្ដដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្ដខិតខំប្រឹងប្រែងសកម្ម ភាពប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីសេចក្ដីសុខរបស់ ប្រជាពលរដ្ឋ និងប្រទេសជាតិ។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្ដៃយ៍គណៈ កម្មាធិ ការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្សបានឱ្យដឹងថា ក្នុងឆ្នាំ២០១៧កន្លងមកនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ និងសមាជិកក្រុមការងារអនុវត្ដន៍ច្បាប់បានសហការជាមួយ ព្រះរាជអាជ្ញាតាមបណ្ដារាជធានី ខេត្ដ បង្ក្រាបការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ បានចំនួន១៥៩ករណី គឺកើនឡើងចំនួន៦៧ករណី បើធៀបនឹងឆ្នាំ២០១៦កន្លងទៅ។ ឃាត់ខ្លួនជនសង្ស័យ និងបញ្ចូលទៅសាលាដំបូង បានចំនួន២០៣នាក់ ជនសង្ស័យជាជន បរទេសចំនួន២០នាក់ ដែលមាន៨សញ្ជាតិផងដែរ៕ ដោយ អ៊ុន រិទ្ធី

website_news/2018230501.txt · Last modified: 2018/05/23 13:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki