website_news:2018230503

សមត្ថកិច្ចសម្រេចបិទផ្ទះម៉ាស្សាមួយកន្លែងដែលលួចលាក់បម្រើសេវាផ្លូវភេទ

http://cambodiapolice.com/policekh/ 9:15 am 23 ឧសភា 2018

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរ និងការពារ អនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ បានចុះបង្ក្រាបទីតាំងម៉ាស្សា យីហោ ១៦៨ ហេងហេង មួយកន្លែងដែលមានបង្កប់បម្រើសេវាផ្លូវភេទ រកឃើញស្ត្រីរងគ្រោះ៥នាក់ និងជនសង្ស័យ៥នាក់ រួមជាមួយស្រោមអនាម័យជាច្រើនប្រអប់ ។ ប្រតិបត្តិការនេះ ដឹកនាំដោយលោកវរសេនីយ៍ទោ តាន់ វណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរ និងការពារអនីតិជន ដោយមាន ការសម្របសម្រួលពីលោក កុល បុន ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ អមដោយលោក យិន ភារិន ជាក្រឡាបញ្ជី និងកម្លាំងសមត្ថកិច្ចមូលដ្ឋានផងដែរ ។ សមត្ថកិច្ចបានឲ្យដឹងថា កន្លែងម៉ាស្សា យីហោ ១៦៨ ហេងហេងនេះ មានទីតាំងស្ថិតនៅផ្លូវ ៣៧១ ភូមិម៉ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានម្ចាស់ឈ្មោះ សួង វាសនា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ វ៉ា ធានី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ។

ក្រោយចុះឆែកឆេរជាក់ស្តែងយនោះ កម្លាំងមត្ថកិច្ចប្រឆាំងការជួញដូរ មនុស្ស បានរកឃើញស្ត្រីរងគ្រោះ ៥នាក់ និងជនសង្ស័យ៥នាក់ ។ ក្នុងនោះកម្លាំងជំនាញបានរកឃើញវត្ថុតាង មានស្រោមអនាម័យប្រើ ប្រាស់រួច និងមិនទាន់ប្រើជាច្រើនប្រអប់ នៅក្នុងផ្ទះម៉ាស្សាខាងលើនេះ ។ បច្ចុប្បន្នផ្ទះម៉ាស្សាខាងលើត្រូវបានសមត្ថិកច្ចសម្រេចបិទជាបណ្តោះអាសន្ន រីឯជនរងគ្រោះ និងជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនទៅកាន់នាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវីធីច្បាប់ ៕

website_news/2018230503.txt · Last modified: 2018/05/23 14:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki