website_news:2018230702

មូលនិធិ LPN បើកវគ្គបណ្ដុះបណ្ដាលអប់រំដល់ពលករកម្ពុជាធ្វើការនៅក្រុមហ៊ុនCPF

http://www.khmerlabour.com/ July 20, 2018

មូលនិធិLPNប្រទេសថៃសហការជាមួយក្រុមហ៊ុនCPFក្នុ ងខេត្តសារ៉ាក់បុរីប្រទេសថៃបើកវគ្គបណ្ដុះបណ្ដាលអប់រំផ្ដល់ចំណេះដឹងអំពីការទប់ស្កាត់អំពើជួញដូរមនុស្សចំនួនពីរវគ្គ ដល់បុគ្គលិកជនជាតិថៃនិងពលករកម្ពុជាព្រមទាំងបុគ្គលិកមើលការ ។ ក្នុងខ្លឹមសារអប់រំមានដូចជា៖ការជួយអន្តរាគមន៍ពលកររងគ្រោះ,ការទទួលពាក្យបណ្តឹងពីពលករ,ការអប់រំអំពីស្តង់ដារពលករ និងច្បាប់ទាក់ទងនឹងបញ្ហាការងារ,ការអប់រំបណ្ដុះបណ្ដាលផ្ដល់ចំណេះដឹងនេះប្រព្រឹត្តទៅកាលពីថ្ងៃសុក្រទី២០ខែកក្កដាឆ្នាំ២០១៨ នៅវេលាម៉ោង០៨:៣០នាទី -១៦:៣០នាទីល្ងាច ដោយមានការធ្វើតេស្ដសាកល្បងមុននិងឈានចូលដល់វគ្គអប់រំផងដែរ។ ជាចុងបញ្ចប់ក្រុមការងារមូលនិធិLPNប្រទេសថៃសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន CPF និងបុគ្គលិកបម្រើការងារនៅទាំងដែលយកចិត្តទុកដាក់ស្ដាប់ការបកស្រាយពន្យល់ណែនាំនិងការផ្ដល់មតិយោបល់គ្នាទៅវិញទៅមកដើម្បីជាពិសោធន៍នៅពេលអនាគត។

website_news/2018230702.txt · Last modified: 2018/07/23 14:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki