website_news:2018230703

ពលរដ្ធខ្មែរ21នាក់ត្រូវបានមេខ្យល់បោកទុកចោលនៅក្នុងព្រៃទឹកដីថៃ

https://www.facebook.com/permalink.php ទឹកចិត្ត ពលករ ឆ្លងដែន July 21 at 11:33 PM

កាលនៅថ្ងៃទី 20 ខែកដ្ដា ឆ្នាំ 2018 នៅវេលាម៉ោង7 30នាទីពេលព្រឹកសមត្ថកិច្ចប៉ូលីសនឹងទាហានថៃចាប់បានពលរដ្ធខ្មែរ21នាក់ ពលរដ្ធខ្មែរទាំងអស់នេះបានឆ្លងដែនពីច្រកឡែម ខេត្តច័ន្ទបុរី ប្រទេសថៃ ។ ក្នុងករណីនេះបានអោយដឹងថា ពលរដ្ធខ្មែរទាំង21នាក់នេះ បានលួចចូលឆ្លងដែនចូលតាមច្រកឡែមតាមផ្លូវតាក់ដើរកាត់អូរកាត់ព្រៃបានដើរចូលដល់ក្នុងទឹកដីថៃ បានស្នាក់នៅបានឡែម7 ថ្ងៃទៅ 8 ថ្ងៃ រួចធ្វើដំណើរទៅនៅខេត្តឈៀងរ៉ាយណ៍ បាន3 ថ្ងៃ រួចហើយបានធ្វើដំណើរទៅនៅខេត្តឡាំងភូន បាន1យប់ ដល់ព្រឹកឡើងមេខ្យល់ដែលបាននាំពលរដ្ធខ្មែរទាំង21នាក់បានរត់គេចខ្លួនបាត់ ក្រោយមកសមត្ថកិច្ចថៃក៏ចាប់បានពលរដ្ធខ្មែរទាំង21នាក់នេះ ដោយមានពលរដ្ធខ្មែរម្នាក់គាត់ចេះថៃ គាត់បាននិយាយថា ចាញ់បោកមេខ្យល់ មេខ្យល់បានយកលុយពីពលរដ្ធខ្មែរក្នុងម្នាក់5,000បាត ពលរដ្ធខ្មែរទាំងអស់នេះត្រូវបានសមត្ថកិច្ចថៃចាប់បញ្ជូនយកទៅធ្វើប្រវត្តរូបរួចរាល់ហើយនឹងបញ្ជូនយកទៅតាមផ្លូវច្បាប់ ។ នេះគឺជាឈ្មោះពលរដ្ធខ្មែរទាំង21នាក់ៈ

1.ឈ្មោះ រ៉ងលីន ភេទស្រី អាយុ 25 ឆ្នាំ នៅក្រចេះ

2.ឈ្មោះ ម៉ៅណាត ភេទស្រី អាយុ 40ឆ្នាំ នៅប្រវេល

3.ឈ្មោះ ចាន់រាប ភេទស្រី អាយុ19 ឆ្នាំ នៅប្រវេល

4.ឈ្មោះ វៀបចាន់ ភេទស្រីអាយុ 30ឆ្នាំ នៅកំពុងចាម

5.ឈ្មោះ កៀប ភេទស្រីអាយុ 37 ឆ្នាំនៅកំពុងចាម

6.ឈ្មោះ មុំ ភេទស្រីអាយុ 33 ឆ្នាំ នៅតាកែវ

7.ឈ្មោះ មិនធី ភេទស្រីអាយុ 28 ឆ្នាំ នៅបាត់ដំបង

8.ឈ្មោះ សៃភៀវ ភេទស្រីអាយុ22 ឆ្នាំ នៅកំពុងចាម

9.ឈ្មោះ រិមណា ភេទស្រីអាយុ 22 ឆ្នាំ នៅបាត់ដំបង

10.ក្មេងស្រីអាយុ 2 ឆ្នាំ មានឈ្មោះ មីនត្រា ជាកូនស្រីរបស់អ្នកម្ដាយមានឈ្មោះ រិមណា

11.ឈ្មោះ វងសុថេប ភេទប្រុស អាយុ 28 ឆ្នាំ នៅកំពុងចាម

12.ឈ្មោះ ផលសុផែ ភេទប្រុស អាយុ 33ឆ្នាំ នៅបាត់ដំបង

13.ឈ្មោះ រីចំរើន ភេទប្រុស អាយុ 32 ឆ្នាំ នៅកំពុងចាម

14.ឈ្មោះ ចាប់ភី ភេទប្រុស អាយុ 24 ឆ្នាំ នៅកំពុងចាម

15.ឈ្មោះ សុវ៉ាន់ណា ភេទប្រុសអាយុ 41ឆ្នាំ នៅកំពុងចាម

16.ឈ្មោះ ឆេមនីង ភេទប្រុស អាយុ18 ឆ្នាំ នៅកំពុងចាម

17.ឈ្មោះ ចោះសំណាង ភេទប្រុស អាយុ 29 ឆ្នាំ នៅកំពត

18.ឈ្មោះ ធីបតូ អាយុ35 ឆ្នាំ នៅសះដៅ

19.ឈ្មោះ ថាប ភេទប្រុសអាយុ 44 ឆ្នាំ នៅស្រុកម៉ង

20.ឈ្មោះ ប្រុស អាយុ 38 ឆ្នាំ នៅបាត់ដំបង

21.ឈ្មោះ វី អាយុ 32 ឆ្នាំ នៅកំពុងចាម ម្នាក់នេះអាចនិយាយថៃបាន

នេះគឺជាឈ្មោះប្រជាពលរដ្ធខ្មែរទាំង21នាក់ដែលត្រូវសមត្ថកិច្ចថៃចាប់ចខ្លួនបាន

សូមពុកម៉ែបងប្អូនខ្មែរកុំលួចចូលប្រទេសថៃខុសច្បាប់អោយសោះ ព្រោះរាល់ថ្ងៃនេះច្បាប់ថៃកាន់តែរិតបន្តឹងច្បាប់ពលករឆ្លងដែនខុសច្បាប់ខ្លាំងណាស់និងមានការចុះត្រួតចាប់ពលករខុសច្បាប់ទូទាំងប្រទេសថៃផងដែរ ។

សូមបងប្អូនខ្មែរជ្រាបជាដំណឹង (អំពីខ្ញុំ ទឹកចិត្ត ពលករ ឆ្លងដែន)

website_news/2018230703.txt · Last modified: 2018/07/23 15:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki