website_news:2018230801

កម្ពុជា-ថៃ មានទំនាក់ទំនងល្អ ក្នុងការទប់ស្កាត់ ការកាប់បំផ្លាញ ព្រៃឈើ

https://www.dap-news.com/kh/ ថ្ងៃពុធ, ២២ សីហា ២០១៨ 17:43 ដោយ: ធី លីថូ ID:115

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានលើកឡើងថា កម្ពុជា-ថៃ នឹងបន្តកិច្ចសហ ប្រតិបត្តិការ ល្អជាមួយគ្នា ក្នុងការទប់ស្កាត់ការ កាប់ព្រៃឈើ របស់ប្រជាពលរដ្ឋកម្ពុជា នៅលើទឹកដីថៃ។ សម្ដេចបានថ្លែងក្នុងជំនួបជាមួយ លោក Panyarak poolthup ឯកអគ្គរាជទូតថៃទើបតែងតាំងថ្មី នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ថា “ខ្ញុំសូមអបអសាទរចំពោះថៃ ក្នុងការធ្វើកិច្ចសហការ បានល្អ ជាមួយកម្ពុជាក្នុងការទប់ស្កាត់ ការចូលកាប់ ឈើខុសច្បាប់ របស់ពលរដ្ឋខ្មែរ នៅលើទឹកដីថៃ ដែលយើង បានសហការគ្នា បានល្អប្រសើរ”។

ក្នុងឱកាសនោះដែរ ភាគីថៃក៏បាន អរគុណដល់កម្ពុជា ក្នុងការធ្វើកិច្ច សហប្រតិបត្តិការល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ និងរវាងក្រសួងមហាផ្ទៃកម្ពុជា ជាមួយស្ថានទូតថៃប្រចាំកម្ពុជា ដែលបានបង្កលទ្ធភាព គ្រប់បែបយ៉ាង ជួយដល់ ប្រជាពលរដ្ឋថៃរស់ នៅលើទឹកដីកម្ពុជា ៕

website_news/2018230801.txt · Last modified: 2018/08/23 15:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki