website_news:2018230802

កម្ពុជា ថ្លែងអំណរគុណចំពោះភាគីថៃ ដែលបានជួយសម្រួលដល់ពលករកម្ពុជាឲ្យមានភាពល្អប្រសើរជាងមុន

http://cambodiapolice.com/policekh/ 6:09 pm 22 សីហា 2018

ភ្នំពេញ ៖ ថ្លែងនៅក្នុងកិច្ចជំនួបជាមួយលោក Panyarak poolthup ឯកអគ្គរាជទូតថៃ ដែលទើបតែងតាំងថ្មីប្រចាំនៅកម្ពុជានារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរ អគុណចំពោះភាគីថៃដែលបានយកចិត្តទុកដាក់ជួយសម្រួលដល់ពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសថៃឲ្យមានភាពល្អប្រសើរជាងមុនខណៈដែលពលករខ្លះនៅតែធ្វើការមិនទាន់ស្របច្បាប់នៅឡើយ ។

ក្នុងជំនួបនេះដែរ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថាប្រទេសថៃគឺជាមិត្តល្អនិងជាប្រទេសភូមិផងរបងតែមួយជាមួយកម្ពុជា ហើយក៏បានជួយដល់ពលករកម្ពុជាជាច្រើនឲ្យមានភាពល្អ ប្រសើជាងមុនផងដែរ ។ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានសម្តែងការអបអរសាទរចំពោះអាជ្ញាធរនៃប្រទេសទាំងពីរ ដែលបានខិតខំទប់ស្កាត់ពលរដ្ឋខ្មែរដែលបានចូលទៅទឹកដីថៃ ដោយខុសច្បាប់ផងដែរ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោក Panyarak poolthupបានលើកឡើងថាប្រទេសថៃ គឺជាមិត្តដ៏ល្អជាមួយកម្ពុជា ហើយថៃនៅតែបន្តពង្រឹងកិច្ចសហប្រតបិត្តការជាមួយកម្ពុជាគ្រប់ ពេលវេលាជាពិសេសគឺដើម្បីផលប្រយោជន៍ ចំពោះប្រជាជននៃប្រទេសទាំងពីរតែម្តង ៕

website_news/2018230802.txt · Last modified: 2018/08/23 15:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki