website_news:2018230805

អគ្គីភ័យឆេះអគារស្នាក់នៅពលករខ្មែរនៅថៃតែគ្មានអ្នករងរបួស

https://wmc.org.kh/ ថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨ ធូ វីរៈ

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃបានប្រកាសថា អគ្គីភ័យបានឆេះអគារស្នាក់នៅរបស់ពលករខ្មែរបម្រើការងារផ្នែកសំណងនៅប្រទេសថៃ កាលពីសប្តាហ៍មុន។ ប៉ុន្តែគ្មានពលករណាម្នាក់រងរបួសនោះទេ។ ឧបទ្ទរវហេតុអគ្គីភ័យឆេះអគារស្នាក់នៅពលករខ្មែរនៅថៃទី ១៨ សីហា សប្តាហ៍មុន នាំឱ្យបំផ្លាញទ្រព្យសម្បត្តិ និងឯកសារផ្ទាល់ខួនដល់ពលករខ្មែរប្រមាណ២៥០នាក់។លោកថា ភ្លើងឆេះលិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត និងឯកសារផ្សេងទៀត។

លោក ឡុង វិសាលោ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ ឱ្យដឹងថា ឧបទ្ទរវហេតុអគ្គីភ័យឆេះអគារស្នាក់នៅពលករខ្មែរនៅថៃទី ១៨ សីហា សប្តាហ៍មុន នាំឱ្យបំផ្លាញទ្រព្យសម្បត្តិ និងឯកសារផ្ទាល់ខួនដល់ពលករខ្មែរប្រមាណ២៥០នាក់។លោកថា ភ្លើងឆេះលិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត និងឯកសារផ្សេងទៀត។ លោក ឡុង វិសាលោ បញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ឧបទ្ទវហេតុភ្លើងឆេះអគារស្នាក់នៅពលករនេះគ្មានពលករណាម្នាក់រងរបួសដល់អាយុជីវិតនោះទេ។លោកថា ករណីនេះស្ថានទូតខ្មែរកំពុងរៀបចំពាក្យបណ្តឹងទៅអាជ្ញាធរថៃ ដើម្បីទាមទារសំណងខូចខាតទ្រព្យសម្បត្តិ និងទាមទារ ឱ្យអាជ្ញាធរថៃផ្តល់លិខិតទទួលស្គាល់ការបាត់បង់ឯកសារក្នុងឧបទ្ទវហេតុភ្លើងឆេះនេះ។ ជាមួយគ្នានេះ លោក វិសាលោ ឯកអគ្គរាជខ្មែរ អំពាវនាវឱ្យពលករខ្មែរដែលទទួលបានលិខិតបញ្ជាក់អំពីការបាត់បង់ឯកសារនានា ត្រូវប្រញាប់មកដាក់ពាក្យស្នើសុំនៅស្ថានទូតខ្មែរប្រចាំទីក្រុងបាងកក៕

website_news/2018230805.txt · Last modified: 2018/08/23 15:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki