website_news:2018240101

កម្ពុជា នឹងបញ្ជូនពលករទៅធ្វើការនៅម៉ាឡេស៊ីជាថ្មីនាដើមខែមិថុនា ឆ្នាំ២០១៨នេះ

https://www.dap-news.com/kh/ អង្គារ, ២៣ មករា ២០១៨ 13:48 ដោយ: ស សំណាង ID:013

ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសូងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានឲ្យដឹងថា រដ្ឋាភិបាលគ្រោងនឹងបញ្ជូនពលករកម្ពុជាទៅម៉ាឡេស៊ីនៅដើមខែមិថុនា ឆ្នាំ២០១៨ នេះ បន្ទាប់ពីមានការអាក់ខាន មួយរយៈពេលកន្លងមក ។

ក្នុងកិច្ចសម្ភាសន៍ជាមួយ អ្នកសារព័ត៌មាននាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ ស ណ្ឋាគាសូហ្វីទែលភូកេត្រា លោករដ្ឋមន្ត្រី អ៊ិត សំហេង បានលើកឡើងថា តាំងពីឆ្នាំ២០១៥ មក រដ្ឋាភិបាលកម្ពុជា និងម៉ាឡេស៊ី បានចុះកិច្ច ព្រមព្រៀងក្នុងការបញ្ជូន និងទទួលពលករកម្ពុជា ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ។ រហូតមកដល់ពេល ក្រសួងការងារទំាងពីរ បានជួបពិភាក្សាគ្នាជាច្រើនលើកមក ដើម្បីជជែកគ្នាពីនីតិវិធីក្នុងការជ្រើសរើស និងបញ្ជូនពលករដោយសុវត្ថិភាព ។ លោកបញ្ជាក់ថា «ថ្ងៃនេះផងដែរ យើងបានជជែកពិភាក្សាគ្នាអំពី ស្តីពីនីតិវិធីជ្រើសរើស បណ្តុះបណ្តាលពលករមុននឹងបញ្ជូន និងបានកំណត់ពេលវេលា សម្រាប់ការបញ្ជូនពលករ កម្ពុជា ទៅធ្វើការជាលើកដំបូងនៅម៉ាឡេស៊ី។ ភាគីទំាងពីរបានឯកភាពគ្នា នឹងបញ្ជូនពលករ ដែ លជាក្រុមទី១ នឹងត្រូវបញ្ជូននៅក្នុងថ្ងៃទី១ ខែមិថុនាខាងមុខនេះ» ។ លោករដ្ឋមន្ត្រីបានឲ្យដឹងដែរថា ចំនួនពលករកម្ពុជា ដែលទៅបំរើការងារ នៅប្រទេសម៉េឡេស៊ី ស្របច្បាប់មានប្រហែលជាង ៨ពាន់នាក់ ទំាងធ្វើការតាមផ្ទះ និងធ្វើការទូទៅ ។ ដែលចំនួន នេះមានតិច ទើបរដ្ឋាភិបាលនៃប្រទេសទំាងពីរ ឯកភាពក្នុងការបញ្ជូន និងទទួលពលករ បន្ទាប់ពី អាក់ខានមួយរយៈពេលមក ។

ទាក់ទិននឹងការបញ្ជូនពលរកខ្មែរ ទៅបំរើការនៅម៉ាឡេស៊ី ជាថ្មីម្តងទៀតនេះ បើតាមលោករដ្ឋមន្ត្រីក៏បានឲ្យដឹងដែរថា ភាគីកម្ពុជា និងម៉ាឡេស៊ី នឹងជួបជជែកគ្នាម្តងទៀត នៅដើមខែកុម្ភៈ ឆ្នាំ២០១៨ នៅទីក្រុងកូឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលលោករដ្ឋមន្ត្រី នឹងចួលរួមប្រជុំ ។ យ៉ាងណាក្តី លោករដ្ឋមន្ត្រី មិនទាន់ឲ្យដឹងថា ចំនួនពលករប៉ុន្មាន នៅឡើយទេ គឺអាស្រ័យលើការជ្រើសរើស និងបណ្តុះបណ្តា លនិងការពេញចិត្តរបស់ពលករក្នុង ការទៅធ្វើការនៅម៉ាឡេស៊ី។ លោកបន្តថា ការជ្រើសរើសនោះនឹង ត្រូវធ្វើដោយតម្លាភាព ដោយមានការបញ្ជាក់ច្បាស់ អំពីលក្ខខណ្ឌការងារ និង សុវត្ថិភាព ដែលពលករអាចនឹងទទួលបាន ។ លោករដ្ឋមន្ត្រីបានលើកឡើងទៀតថា ពលករដែលត្រូវបញ្ជូន ទៅម៉ាឡេស៊ីលើកនេះ ត្រូវឆ្លងកាត់ និតិវិធីជាច្រើន ដូចជា ការបណ្តុះបណ្តាលជំនាញ ណាមួយច្បាស់លាស់ ដែលជាបឋមមាន ចំនួនពី ១ខែទៅ ២ខែ។ កិច្ចសន្យាការងារ ដែលមានទាំងប្រាក់ខែ ជំនាញ ការងារ ដែលពលករធ្វើហើយ ករណីមានការរំលោភបំពាន ពលករត្រូវមាននីតិវិធីធ្វើការតវ៉ាជាដើម ។ លោករដ្ឋមន្ត្រីបន្ថែមថា ការជ្រើសរើសពលករទៅធ្វើការ នៅម៉ាឡេស៊ី នៅតែធ្វើតាមទីភ្នាក់ងារនៅកម្ពុជា ក្នុងការធ្វើទំនាក់ទំនងជាមួយ ភ្នាក់ងាររបស់ម៉ាឡេស៊ី ។ សម្រាប់ពលករទៅធ្វើការ ម៉ាឡេស៊ីមិនទាន់ត្រូវបានដឹងថា មានចំនួនប៉ុន្មាននៅឡើយទេ ដែលត្រូវក្នុងការបញ្ជូន ទៅបំរើការងារនៅទៅនោះ ប៉ុន្តែ បើតាមលោករដ្ឋមន្ត្រី ក្រសួងការងារ បានអះអាងថា ភាគីម៉ាឡេស៊ី ចង់បានពលករកម្ពុជាទៅធ្វើ ការកាន់តែច្រើនកាន់តែល្អ។

ជាមួយគ្នានោះដែរលោក Dato’ Sri Richard Riot AnakJaem រដ្ឋមន្រ្តីក្រសួងធនធានមនុស្ស នៃប្រទេសម៉ាឡេស៊ី ក៏បានលើកឡើងថា ការបញ្ជូន និងទទួលពលករកម្ពុជា ទៅម៉ាឡេស៊ីធ្វើឡើង គោរពតាមអនុសាសន៍យោគយល់គ្នា រវាងកម្ពុជា និងម៉ាឡេស៊ី ទំាងអស់។ អនុស្សារណៈនេះ ធ្វើឡើង មិនតែជាមួយកម្ពុជានោះទេ គឺធ្វើឡើងដូចបណ្តាប្រទេសទំាងអស់ ដែលបានបញ្ជូនទៅ ធ្វើការនៅម៉ាឡេស៊ី ។ លោកបញ្ជាក់ថា «រហូតមកដល់ពេលនេះ មានពលករ ដែលជាជនបរទេស ធ្វើការនៅប្រទេសម៉ាឡេស៊ី មានចំនួន ១លាន ៧សែននាក់។ ហើយក្រោយពីរដ្ឋាភិបាលដាក់ ឲ្យអនុវត្តជួលធ្វើការសារឡើងវិញ មកមានពលករកម្ពុជា បានទៅចុះបញ្ជីមានជាង ៨ពាន់នាក់ ។ ខ្ញុំសង្ឃឹមថា ពលករកម្ពុជាដែលទៅចុះបញ្ជី ធ្វើការនោះជាពលករល្អមិន ដែលបង្ករឲ្យមានបញ្ហា អ្វីនោះទេ» ។ លោករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានលើកឡើងទៀតថា តាមរយៈអនុស្សារណៈរវាងកម្ពុជា និងម៉ាឡេស៊ី នោះពលករ ដែលទៅបំរើការងារ នៅម៉ាឡេស៊ីនោះ នឹងទទួលបានការការពារ បន្ថែមពីលើច្បាប់ការងារម៉ាឡេស៊ី ឬអនុសញ្ញាការងាររបស់ អង្កការខាងការងារថែមទៀត ។ លោកថា ក្នុងចំនោមវិស័យចំនួន ៥ ពលករកម្ពុជា ទៅធ្វើមានការងារ ផ្នែកឧស្សាហកម្ម និងការងារតាមផ្ទះ ៕

website_news/2018240101.txt · Last modified: 2018/01/24 13:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki