website_news:2018240102

កម្ពុជា-ម៉ាឡេស៊ី ពង្រឹងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាលើការ ជ្រើសរើស បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅប្រទេសម៉ាឡេស៊ី

http://www.akp.gov.kh/kh/ AKP ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី៣ជាមួយនឹង ឯកឧត្តម Dato’ Sri Richard Riot AnakJaem រដ្ឋមន្រ្តីក្រសួងធនធានមនុស្ស នៃប្រទេសម៉ាឡេស៊ីស្តីពីការ អនុវត្ត អនុស្សរណៈនៃការយោគយល់គ្នាពីការជ្រើសរើសបញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅ ធ្វើការនៅប្រទេសម៉ាឡេស៊ី នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ កាលពីព្រឹកថ្ងៃអង្គារ៍ ៩កើត ខែមាឃ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨។

ឯកឧត្តម អ៊ិត សំហេង បានបញ្ជាក់ថា ការបញ្ជូនពលករកម្ពុជាទៅធ្វើការ នៅម៉ាឡេស៊ី បានចាប់ដំណើរ ការតាំងពីឆ្នាំ១៩៩៨ នៅក្រោយពេលដែលរាជរដ្ឋាភិបាល កម្ពុជាទទួលបានការអនុញ្ញាតពីរដ្ឋាភិបាល ម៉ាឡេស៊ី ក្នុងខែតុលា ឆ្នាំ១៩៩៦។ ចាប់ពីពេលនោះមក ចំនួនពលករដែលបានបញ្ជូន ទៅធ្វើការនៅ ម៉ាឡេស៊ី បានកើនឡើងជាបន្តបន្ទាប់។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ការខិតខំរបស់ប្រទេសបញ្ជូនតែម្ខាង មិនអាចធា នាបាននូវការការពារ និងការលើកកម្ពស់សិទ្ធិរបស់ពលករទេសន្តរប្រវេសន៍បានឡើយ បើមិនមានកិច្ច សហការល្អ និងការគាំទ្ររបស់ប្រទេសទទួលទេនោះ។ ចំពោះបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់អំពី កិច្ចខិតខំប្រឹងប្រែងដ៏ល្អប្រសើររបស់ រដ្ឋាភិបាលម៉ា ឡេស៊ី ក្នុងការដោះស្រាយ រាល់បញ្ហាដែលបានជួប ប្រទះនាពេលកន្លងមក។

ឯកឧត្តមលើកឡើងទៀតថា ពិភពលោក ក៏ដូចជាបណ្តាប្រទេសក្នុងអាស៊ានមាន ការគាំទ្រ និងទទួល ស្គាល់ថា ការធ្វើទេសន្តរប្រវេសន៍ការងារ ពិតជាបានចូលរួមយ៉ាង សំខាន់ក្នុងកិច្ច អភិវឌ្ឍន៍គ្រួសារ សហគមន៍ និង សេដ្ឋកិច្ចសង្គមក្នុងការកាត់បន្ថយ ភាពក្រីក្រផងដែរ។ ឯកឧត្តមបានបន្ថែមថា ក្នុងទស្សនៈបែបនេះ រាជរដ្ឋាភិបាលកម្ពុជាគាំទ្រក្នុងការធ្វើទេសន្តរប្រវេសន៍ ការងារ ដោយស្របច្បាប់ ហើយសម្រាប់ការងារនេះ កម្ពុជាមានការ ប្តេជ្ញាចិត្តថា សិទ្ធិរបស់ពលករ នឹងត្រូវបានការពារយ៉ាងល្អ ដោយក្របខ័ណ្ឌច្បាប់ដ៏រឹងមាំ សម្រាប់ទេសន្តរប្រវេសន៍។ ឯកឧត្តមសង្ឃឹមថា អនុស្សរណៈនៃការយោគយល់គ្នា ដែលរដ្ឋាភិបាលនៃប្រទេស ទាំងពីរបានចុះហត្ថ លេខារួចមក ពិតជាឧបករណ៍ដ៏ប្រសើរសម្រាប់ដោះស្រាយបញ្ហាទាំងឡាយ។ ជាមួយគ្នានេះដែរ ទេសន្តរប្រវេសន៍ការងារនឹងជួយលើកកម្ពស់កិច្ចអភិវឌ្ឍន៍ តាមរយៈការបង្កើត សហគ្រាសថ្មីៗ និងការពង្រឹងចំណងទាក់ទងរវាងប្រទេសទាំងពីរ តាមរយៈការផ្ទេរ បច្ចេកវិទ្យា ជំនាញ និងធនធានផ្សេងៗទៀត។ សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ពលករ ដែលបានបញ្ជូនទៅធ្វើការ នៅប្រទេស ម៉ាឡេស៊ី មានចំនួនសរុប ៤៦.៥៤១នាក់ ស្រី ៤០.០៨៤នាក់ ក្នុងនោះពលករធ្វើការងារផ្ទះ មានចំនួន ៣៣.៧០៧នាក់ ដែលជាស្រ្ដីទាំងអស់៕ ដោយ អ៊ុន រិទ្ធី

website_news/2018240102.txt · Last modified: 2018/01/24 13:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki