website_news:2018240401

អគ្គកុងស៊ុលខ្មែរ ប្រចាំខេត្តជីនបុរី បញ្ជូនពលករខ្មែរ ជួបគ្រោះថ្នាក់ចរាចរណ៍ មកវិញ

https://www.dap-news.com/kh/ អង្គារ, ២៤ មេសា ២០១៨ 09:19 ដោយ: ដើមអម្ពិល ID:118

ភ្នំពេញ៖ ស្ថានអគ្គកុងស៊ុលខ្មែរ បានអន្តរាគមន៍បញ្ជូនពលករខ្មែរ ខុសច្បាប់១៤នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ហើយរងរបួសស្រាល នៅស្រុកមឿងប្រាជីនបុរី ខេត្តប្រាជីនបុរី ត្រឡប់មកវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨។ បើតាមហ្វេសប៊ុក របស់អគ្គកុងស៊ុលខ្មែរ ពួកគេបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨។ ចំណែកអ្នករងរបួសធ្ងន់ តែមិនប៉ះពាល់ដល់ជីវិត កំពុងសម្រាកព្យាបាល របួសនៅមន្ទីរពេទ្យបង្អែក ខេត្តប្រាជីនបុរី និងអ្នកថែទាំ ចំនួន៧ នាក់ទៀត ស្ថានអគ្គកុងស៊ុលនឹងសហការ ជាមួយអាជ្ញាធរពាក់ព័ន្ធថៃ មាតុភូមិនិវត្តន៍ពួកគាត់ បន្ទាប់របួសជាសះស្បើយ៕

website_news/2018240401.txt · Last modified: 2018/04/24 14:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki