website_news:2018240402

ថៃ បង្ក្រាបពិធីជប់លៀងសិច ដែលមានទាំងខ្មែរនិងជាតិសាសន៍ផ្សេងៗ នៅប៉ាតាយ៉ា

http://kleykley.sabay.com.kh/ ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៨ ម៉ោង 16:57

សមត្ថកិច្ចថៃ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានចុះបង្ក្រាបពិធីជប់លៀងសិច នៅសណ្ឋាគារ ឈ្មោះ Ban Tulip នៅតំបន់ Phra Tamnak ក្រុងប៉ាតាយ៉ា ដោយឃាត់ខ្លួនជនបរទេសសរុប ២៥នាក់ (ប្រុស ១១នាក់ និងស្ត្រី ១៤នាក់) ក្នុងនោះមានទាំងជនជាតិខ្មែរផងដែរ។ ចំពោះចំនួនជនជាតិខ្មែរ ដែលត្រូវឃាត់ខ្លួន មិនត្រូវបានបញ្ជាក់នោះទេ។ ជនបរទេស និងស្ត្រីជនជាតិថៃ មួយចំនួន ត្រូវសមត្ថកិច្ចថៃចាប់ខ្លួន នៅសណ្ឋាគារ Ban Tulip (រូបភាព៖ news.com.au)ប៉ូលិសបានរកឃើញថា ទីតាំងខាងលើបានរៀបចំពិធីជប់លៀងសិចខុសច្បាប់ ដែលអ្នកចូលរួមបានរួមភេទឆ្លាស់គ្នា។ សណ្ឋាគារនេះ មានម្ចាស់ជាជនជាតិចិន ឈ្មោះ Xeng-Chai Yang វ័យ៥៣ឆ្នាំ ដែលត្រូវបានឃាត់ខ្លួនពីបទបើកសណ្ឋាគារដោយគ្មានអាជ្ញាប័ណ្ណ។ ជារួម ប៉ូលិសឃាត់ខ្លួនបានជនជាតិ អាមេរិក កាណាដា ចិន ម៉ាឡេស៊ី សិង្ហបុរី អាល្លឺម៉ង់ ថៃ កម្ពុជា ឥណ្ឌា និងអ៊ុយក្រែន។

លោក Naris Niramaiwong មេប៉ុស្តិ៍សង្កាត់ Bang Lamung បាននិយាយថា ប្រជាពលរដ្ឋក្នុងតំបន់បានដាក់ពាក្យបណ្ដឹងចំពោះសណ្ឋាគារខាងលើ ដែលតែងតែរៀបចំពិធីជប់លៀងសិចនេះ។ លោកបន្តថា អ្នកចូលរួមពិធីនេះបានចុះឈ្មោះតាមរយៈវេបសាយមួយ ដោយម្នាក់ត្រូវចំណាយ ១៥០០បាត ឬជិត ៥០ដុល្លារអាមេរិក។ សូមបញ្ជាក់ថា ថៃទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៣៥លាននាក់ កាលពីឆ្នាំ២០១៧។ ហើយទេសចរ ទៅកម្សាន្តនៅក្រុងប៉ាតាយ៉ា មានចំនួនរាប់ពាន់នាក់ ដើម្បីស្វែងរកសេវាកម្មផ្លូវភេទ៕ ប្រភព៖ Bangkokpost ប្រែសម្រួល៖ លាភ.

website_news/2018240402.txt · Last modified: 2018/04/24 14:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki