website_news:2018240403

ហ្វីលីពីន កាត់ទោសបុរសម្នាក់ឲ្យជាប់គុកជាង ៣០០ឆ្នាំ

http://kleykley.sabay.com.kh/ ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៨ ម៉ោង 14:57

បុរសសញ្ជាតិអាមេរិកម្នាក់ឈ្មោះ David Lynch ត្រូវបានតុលាការហ្វីលីពីនសម្រេចកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣៣០ឆ្នាំ ពីបទបំពានផ្លូវភេទអនីតិជន។ David បានធ្វើទេសចរណ៍សិចទៅកាន់ប្រទេសហ្វីលីពីន ហើយបានបង្ហោះវីដេអូរួមភេទជាមួយកុមារជាច្រើននាក់ កាលពីឆ្នាំ២០០៥។ សមត្ថកិច្ចហ្វីលីពីន ប្រាប់ថា ក្នុងចំណោមជនរងគ្រោះដែល David បានប្រព្រឹត្តបទល្មើសលើនោះ មានកុមារខ្លះអាយុត្រឹមតែ ៦ឆ្នាំប៉ុណ្ណោះ។ David ត្រូវបានប៉ូលិសក្រុង Veniceប្រទេសអ៊ីតាលីចាប់ខ្លួននៅអំឡុងឆ្នាំ២០១៦ខណៈដែលលោកបម្រុងហោះទៅកាន់ប្រទេសហ្វីលីពីនម្ដងទៀត។ ព្រះរាជអាជ្ញា បានបញ្ជាក់ថា ក្នុងដំណើរកម្សាន្តសិចរបស់ David យ៉ាងហោចណាស់មានម្ដងត្រូវបានរៀបចំឡើងដោយម្ដាយរបស់កុមារជនរងគ្រោះ។ ព្រះរាជអាជ្ញា ប្រាប់បន្តថា សព្វថ្ងៃ David មានកូនចំនួន ២នាក់ កំពុងរស់នៅប្រទេសហ្វីលីពីន។ សូមបញ្ជាក់ថា David ត្រូវបានតុលាការចោទប្រកាន់កាលពីចុងឆ្នាំ២០១៧ ហើយទើបត្រូវកាត់ទោសកាលពីសប្ដាហ៍មុន។ បន្ថែមពីទោសត្រូវជាប់គុករាប់រយឆ្នាំ David ក៏ត្រូវតុលាការរឹបអូសផ្ទះមួយខ្នងផងដែរ៕ ប្រភព៖ nytimes ប្រែសម្រួល៖ ឈាង.

website_news/2018240403.txt · Last modified: 2018/04/24 14:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki