website_news:2018240404

ប្រទេសពីរ ក្លាយជាគោលដៅថ្មីរបស់ ពលករហ្វីលីពីន

http://kleykley.sabay.com.kh/ ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៨ ម៉ោង 11:19

ពលករហ្វីលីពីន ត្រូវគេរំពឹងថា នឹងស្វែងរកការងារនៅប្រទេសរុស្ស៊ី និងចិន ស្របពេលដែលប្រទេសហ្វីលីពីន គ្រោងនឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសនៅមជ្ឈិមបូព៌ា។ ក្នុងឆ្នាំ២០១៨នេះ រុស្ស៊ីបានជួលបុគ្គលិកហ្វីលីពីនដែលមានជំនាញ ដើម្បីបម្រើការងារនៅផ្នែកសំណង់ និងសេវាកម្ម ខណៈចិន ត្រូវការជនជាតិហ្វីលីពីនជាង ២ពាន់នាក់ ដើម្បីធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស។ នេះជាការអះអាងរបស់លោក Bernard Olalia ប្រធានរដ្ឋបាលការងារក្រៅប្រទេសរបស់ហ្វីលីពីន កាលពីពេលថ្មីៗកន្លងទៅ។

ទឹកប្រាក់ដែលពលករហ្វីលីពីន ផ្ញើមកប្រទេសកំណើតរបស់ពួកគេ មានចំនួនរាប់ពាន់លានដុល្លារអាមេរិក ដែលបានរួមចំណែកជួយដល់សេដ្ឋកិច្ចរបស់ហ្វីលីពីន។ យោងតាមធនាគារពិភពលោក បានឲ្យដឹងថា ពលករហ្វីលីពីន ផ្ញើប្រាក់ចំនួន ៣៣ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៧។ ទោះជាយ៉ាងនេះក្ដី មជ្ឈិមបូព៌ា នៅតែជាគោលដៅធំរបស់ពលករហ្វីលីពីន។ កាលពីឆ្នាំ២០១៦ ពលករហ្វីលីពីន មាននៅមជ្ឈិមបូព៌ា ច្រើនជាង ១លាននាក់ ឬ ៦៣% នៃចំនួនពលករសរុប។ ក៏ប៉ុន្តែ ករណីឃាតកម្មលើពលករហ្វីលីពីនម្នាក់នៅប្រទេសគុយវ៉ែត ធ្វើឲ្យប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ចេញបម្រាមមិនឲ្យមានការចេញទៅធ្វើការនៅប្រទេសនានាក្នុងតំបន់អារ៉ាប់ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៨៕ ប្រភព៖ Straits Times ប្រែសម្រួល៖ លាភ.

website_news/2018240404.txt · Last modified: 2018/04/24 15:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki