website_news:2018240502

ពលករខ្មែររងគ្រោះ០២នាក់ ត្រូវបានមូលនិធិ LPN ប្រទេសថៃ ជួយអន្តរាគមន៍

http://www.pheaktraprak.com/ May 24, 2018

មូលនិធិលើកកម្ពស់ជីវភាពពលករបរទេសថៃ LPN បានធ្វើការជួយ អន្តរាគមន៍ ដល់ពលករខ្មែរម្នាក់ ឈ្មោះ លុង ហាក់ បន្ទាប់ពីបានចាញ់បោកមេខ្យល់នៅក្នុងប្រទេសថៃ នាំទៅធ្វើការនៅលើទូកនេសាទត្រីនៅឯប្រទេសឥណ្ឌូនេស៊ី តាំងតែឆ្នាំ២០១០ រហូតដល់ឆ្នាំ២០១៥ ត្រូវបានបណ្ដាញមូលនិធិ LPN ទំនាក់ទំនងទៅស្ថានទូតកម្ពុជា ប្រចាំ ក្រុងចាការតា ប្រទេសឥណ្ឌូនេស៊ី ជួយរំដោះរួច បញ្ជូនអោយវិលត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញ។ នៅវេលាបន្ទាប់អគ្គនាយកដ្ឋាននគរបាលជាតិនៃ ព្រះរាជាណាចក្រកម្ពុជា បានទំនាក់ទំនងមកកាន់អគ្គនាយកដ្ឋានតម្រួតប្រទេសថៃ ដើម្បីអោយបើកការស៊ើបអង្កេតលើសំណុំរឿងក្ដីនេះបន្ដនៅឆ្នាំ២០១៧ ដោយមានមូលនិធិ LPN ប្រទេសថៃជាអ្នកជួយដើររឿងក្ដីប្ដឹងបន្ដទៅតុលាការ ខេត្តសាមុតសាខន ប្រទេសថៃ តាំងពីឆ្នាំ២០១៧។ ប៉ុន្តែដោយសារជួបបញ្ហារឿងសំណុំឯកសារដែលត្រូវអោយពលកររងគ្រោះធ្វើដំណើរទៅដាក់ពាក្យបណ្តឹងនៅសាលាឧទ្ទរណ៍និងភស្តុតាង ដើម្បីឡើងក្ដី ប្រកបដោយក្ដីយ៉ាកលំបាកពីព្រោះពលកររងគ្រោះមានបញ្ហារឿងសុខភាពផ្ទាលខ្លួនផងនិងបញ្ហារឿងឯកសារការធ្វើដំណើរផង ។

បច្ចុប្បន្នពលកររងគ្រោះបានទទួលប្រាក់សំណងក្នុងរឿងក្ដីនេះដោយបានការជួយជ្រុំជ្រែងពីមូលនិធិLPN ប្រទេសថៃរហូតឈានដល់ការឈ្នះនៅចុងឆ្នាំ។ ករណីមួយទៀត គឺដ៏ឃោរឃៅមួយបានកើតឡើងនៅក្នុងខេត្តសុផាន់បុរី ប្រទេសថៃ បណ្ដាលឲ្យបុរសពលករខ្មែរម្នាក់ឈ្មោះ ចក់ ដែលរស់នៅក្នុងភូមិពោធិ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានរងរបួសដោយសារត្រូវគ្រប់កាំភ្លើងចំករ ដោយមិនវះកាត់យកចេញបានត្រូវបានមូលនិធិ LPN ប្រទេសថៃ ជួយអន្តរាគមន៍តាំងពីឆ្នាំ២០១៧ ក្នុងរឿងក្ដីដើម្បីអោយជនរងគ្រោះទទួលបានភាពយុទ្ធតិធម៌និងទទួលបានប្រាក់សំណងតាមនិតិវិធីច្បាប់។ ថ្វីត្បិតតែបច្ចុប្បន្នជនរងគ្រោះអាចរស់រៀនមានជីវិតដូចមនុស្សដូចធម្មតាក៏ពិតមែន ប៉ុន្តែជនរងគ្រោះនៅមានរឿងសុខភាពដោយហេតុការណ៍ដ៏ឃោរឃៅនេះ។ បច្ចុប្បន្នជនបង្កត្រូវបានតុលាការខេត្ដសុផាន់បុរី កាត់អោយជាប់ទោសរយ:៤៤ឆ្នាំក្នុងករណីអំពើហឹង្សាដ៏ឃោឃៅនេះ ។

បច្ចុប្បន្នជនរងគ្រោះ ឈ្មោះ ចក់ កំពុងរងចាំទទួលមូលប្បទានប័ត្រជាសាច់ប្រាក់ពីក្រសួងយុត្តិធម៌ថៃ តាមនិវិធីច្បាប់របស់ប្រទេសថៃ នៅពេលបីខែខាងមុខទៀត នាពេលបីខែខាងមុខទៀតដោយរលប់ទៅស្រុកកំណើតជនរងគ្រោះវិញនៅថ្ងៃទី២៤-២៨ខែឧសភាឆ្នាំ២០១៨ ខាងនេះ។ “សូមថ្លែងអំណរគុណដល់មូលនិធិ LPN ប្រទេសថៃដែលតែងតែជួយរកភាពយុត្តិធម៌ជូនពលករបរទេស ដែលគ្មានទីពឹង រហូតទទួលបានភាពយុត្តិធម៌។ ២៣-០៥-២០១៨ Samak Tubtanee #SompongSrakaew ពលករខ្មែរ-KhmerLabour

website_news/2018240502.txt · Last modified: 2018/05/24 14:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki