website_news:2018240702

មនុស្សជាង៦០០នាក់ ត្រូវបានចាប់ខ្លួនពីបទរត់ពន្ធមនុស្ស ចូលអូស្ត្រាលី

http://www.rasmeinews.com/ July 24, 2018, 12:45 PM

មន្ត្រីជាន់ខ្ពស់ម្នាក់បាននិយាយនៅថ្ងៃអង្គារទី២៤ខែកក្កដាថា អ្នករត់ពន្ធមនុស្សជាង៦០០នាក់ត្រូវបានចាប់ខ្លួននៅប្រទេសចំនួន៦ ចាប់តាំងពីប្រទេសអូស្ត្រាលីបានដាក់ចេញវិធានការការពារព្រំដែនដ៏តឹងរឹងរបស់ខ្លួនដោយទូកដឹកជនស្វែងរកសិទ្ធិជ្រកកោនចំនួន៣០គ្រឿង ត្រូវបានបញ្ជូនត្រឡប់ទៅវិញ។

លោក Peter Dutton រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍អូស្រ្តាលី បាននិយាយថា “ប្រតិបត្តិការអធិបតេយ្យភាពនេះ ” បានជួយសង្គ្រោះជីវិតមនុស្សទាំងនេះ ។ប្រតិបត្តិការយោធានេះ បានចាប់ផ្តើមកាលពីខែកញ្ញាឆ្នាំ២០១៣ ហើយបានបញ្ឈប់ការមកដល់នៃទូកដឹកជនអន្តោប្រវេសន៍ជាច្រើន។ នៅមុនពេល រដ្ឋាភិបាលអភិរក្សនិយមនេះ បានឡើងកាន់អំណាចនិងបានប្រកាន់យកជំហរអត់ធ្មត់នោះជនស្វែងរកសិទ្ធិជ្រកកោនចំនួន ៥០.០០០នាក់ បានចូលមកដល់ប្រទេសអូស្រ្តាលីតាមទូកជាង៨០០គ្រឿង ក្នុងរយៈពេលជាង៥ឆ្នាំមកនេះ។ ជនអន្តោប្រវេសន៍រាប់រយនាក់បន្ថែមទៀត ដែលភាគច្រើនមកពីប្រទេសអាហ្វហ្គានីស្ថានដែលមានសង្គ្រាម និងមកពីប្រទេសស្រីលង្កា ព្រមទាំងមកពី តំបន់មជ្ឈិមបូព៌ាបានស្លាប់នៅសមុទ្រក្នុងអំឡុងធ្វើដំណើរតាមទូកដ៏គ្រោះថ្នាក់នេះ។ លោក Peter Dutton បាននិយាយថា ការប៉ុនប៉ងរត់ពន្ធមនុស្សចំនួន២.៥០០នាក់ ត្រូវបានបញ្ឈប់ ដោយទូកដឹកជនអន្តោប្រវេសន៍ចំនួន៣៣គ្រឿងត្រូវបានបញ្ជូនត្រឡប់ទៅវិញ គឺភាគច្រើននៃទូកដឹកជនអន្តោប្រវេសន៍ទាំងនេះ ត្រូវបានបញ្ជូន ទៅប្រទេសឥណ្ឌូនេស៊ីវិញ៕ដោយ៖សុខា/sn

website_news/2018240702.txt · Last modified: 2018/07/24 15:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki