website_news:2018240801

កូនស្រីអាយុ១៥ឆ្នាំ និងម្តាយ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពីបទលួងលោមក្មេងស្រីអាយុ១៤ ទៅ១៥ឆ្នាំ ឲ្យទៅគេងជាមួយជនបរទេស ក្នុងមួយយប់តំលៃ២០០ដុល្លារ

https://www.khmernews.news/ ដោយ ស៊ីថា ២៣/០៨/២០១៨

ភ្នំពេញ ៖ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ស្រ្តីវ័យចំណាស់ម្នាក់អាយុ៣១ឆ្នាំនិងកូនស្រីវ័យក្មេងអាយុ១៥ឆ្នាំ ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន និង កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីធ្វើការផ្តន្ទាទោស តាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ ពីបទពាក់ព័ន្ធករណីលួងលោមក្មេងស្រីជាច្រើននាក់ ឲ្យទៅរួមរ័ក្សជាមួយជនបរទេស ក្នុងតម្លៃ២០០ដុល្លារមួយយប់។ ក្មេងស្រីរងគ្រោះ ឈ្មោះ ស.ណ អាយុ១៥ឆ្នាំ, ក្មេងស្រីឈ្មោះ ច.ណ អាយុ១៥ឆ្នាំ, ក្មេងស្រីឈ្មោះ ម.ត អាយុ១៤ឆ្នាំ, ក្មេងស្រីឈ្មោះ ល.ដ អាយុ១៤ឆ្នាំ សុទ្ធតែត្រូវបានជនសង្ស័យ០២នាក់ម្តាយកូនខាងលើធ្វើការលួងលោមឲ្យទៅរួមរ័ក្ស ជាមួយជនបរទេសដូចៗគ្នា ដោយជនសង្ស័យប្រាប់ថា នឹងទទួលបានប្រាក់ចំនួនពី ៥,០០០ ទៅ ១០,០០០ ដុល្លារព្រមទាំងទិញឡាននិងផ្ទះឲ្យថែមទៀត តែធាតុពិតគឺក្មេងស្រីឈ្មោះ ស.ណ និង ឈ្មោះ ច.ណ ធ្លាប់បានទៅរួមរ័ក្សជាមួយបរទេសរួចហើយ គឺទទួលបានប្រាក់ត្រឹមតែ២០០ដុល្លារក្នុងមួយយប់តែប៉ុណ្ណោះ ឯក្មេងស្រីពីរនាក់ទៀតឈ្មោះ ម.ត និងឈ្មោះ ល.ដ មិនទាន់បានទៅរួមរ័ក្សទេ ព្រោះត្រូវបានឪពុកម្តាយពួកនាងទាំងពីរ ប្តឹងមកសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ជួយស្រាវជ្រាវទាន់ពេលវេលាបន្ទាប់ពីពួកនាងបានបាត់ចេញពីផ្ទះអស់មួយយប់ ។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានបញ្ជូនទៅកាន់តុលារ ដើម្បីផ្តន្ទាទោសតាមច្បាប់៕

website_news/2018240801.txt · Last modified: 2018/08/24 16:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki