website_news:2018240802

គ្រាន់តែក្មេងខ្មែរអាយុក្រោម១៥ឆ្នាំ ទៅបាចត្រីក្នុងទឹកដីថៃ ត្រូវជនជាតិថៃដេញវាយនឹងកាប់របួសធ្ងន់២នាក់

http://cambodiapolice.com/policekh/ 11:01 pm 23 សីហា 2018

បន្ទាយមានជ័យ៖ កូនក្មេងជាជាតិខ្មែរ នៅជាប់ព្រំដែន កម្ពុជា-ថៃ ចំនួន៦នាក់ បាននាំគ្នាចូលទៅរកបាចត្រី នៅចំណុចភូមិខងផែង ឃុំតាបប្រាយ៉ា ស្រុកតាប់ប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ត្រូវបានជនជាតិថៃ ដេញវាយនិង កាប់បណ្តាលឲ្យរងរបួសធ្ងន់ចំនួន២នាក់ ក្នុងចំណោម៦នាក់។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នៅម៉ោង៣រសៀល ។

លោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា៖ក្មេងរងគ្រោះត្រូវជន ចាតិថៃកាប់ត្រូវ ម្នាក់ឈ្មោះ គៀត លីហួ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិបន្ទាយមានរឹទ្ឋ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ របួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យថ្មពួកនិងបន្តទៅមន្ទីរពេទ្យបង្អែកមង្គលបូរីនិងម្នាក់ទៀត ឈ្មោះជឿង ជួង ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិបន្ទាយមានឬទ្ឋិ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ រងរបួសធ្ងន់បែកក្បាលត្រូវបានម្តាយដឹកយកទៅព្យាបាលនៅពេទ្យឯកជននៅបឹងត្រួន។ ចំណែក៤នាក់ទៀតអត់ទាន់ស្គាល់ឈ្មោះហើយកំលាំងយើងបានចុះសហការជាមួយកម្លាំងទំនាក់ទំនងព្រំដែនកំពុងស្រាវជ្រាវ។

លោកវរសេនីយ៍ឯកឡុង សំណាង មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៨០៧ បានឲ្យដឹងថា៖ក្មេងទាំង៦នាក់ បាននាំគ្នាដើរចូលទៅ ត្រង់ចំណុចដើមជើងគោឬដើមស្តៅ១០០ ដើម្បីបាចត្រីនៅក្នុងស្រែ ប៉ុន្តែលោកនៅជាការបាននោះទេ តែបើទោះយ៉ាងណាក៏ជនជាតិថៃនោះមិនត្រូវដល់ថ្នាក់ដេញវាយនិងកាប់ឲ្យរងរបួសក្មេងនោះតែ ចំពោះករណីនេះ លោកនឹងសហការជាមួយកម្លាំងនគរបាលអធិការស្រុក និងកម្លាំងទំនាក់ទំនងព្រំដែន ធ្វើការសហការជាមួយសមត្ថកិច្ចថៃស្រាវជ្រាវនិង ស្វែងរកជនដៃដល់ មកសួរនាំពីរឿងពិតប្រាកដនោះ៕

website_news/2018240802.txt · Last modified: 2018/08/24 16:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki