website_news:2018250101

សមត្ថកិច្ច ចុះឆែកឆេរកន្លែងម៉ាស្សាមួយកន្លែង ក្នុងសង្កាត់បឹងកេងកង២ រកឃើញមានបង្កប់សេវាកម្មផ្លូវភេទ

https://www.dap-news.com/kh/ ថ្ងៃពុធ, ២៤ មករា ២០១៨ 23:53 ដោយ: ដើមអម្ពិល ID:019

ភ្នំពេញ៖ នៅយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ដោយមាន លោក កុល បុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អមដោយលោក យិន ភារិន ក្រឡាបញ្ជី និងមន្ត្រីពាក់ពន្ធក្នុងមូលដ្ឋាន បានធ្វើការចុះបង្ក្រាបជាក់ស្តែង ហាងម៉ាស្សា កោសជប់ មួយកន្លែង ហៅ (៧៦៦) ស្ថិតនៅផ្ទះលេខ ៤៦៨ ផ្លូវ២៧៨ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ រកឃើញមានបង្កប់សេវាផ្លូវភេទ និងឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យជាម្ចាស់ទីតាំងម្នាក់ និងជនរងគ្រោះ៣នាក់ ។

ប្រត្តិបត្តការចុះបង្ក្រាបជាក់ស្តែងនេះ បានរកឃើញថា ទីតាំងម៉ាស្សា កោសជប់៧៦៦ ដែលមានទីតាំងខាងលើនេះ មានបង្កប់សេវាផ្លូវភេទ ដោយក្នុងនោះ បានរកឃើញជនរងគ្រោះ៣នាក់ ទី១ឈ្មោះ រៀង ធីទីង ភេទស្រី ជនជាតិវៀតណាម, ទី២ឈ្មោះ ប៉ែន បូលក្ខិណា ភេទស្រី ជនជាតិខ្មែរ និងទី៣ ឈ្មោះ វៀន ធីហ្វុង ភេទស្រី ជាជនជាតិវៀតណាម ។ ក្នុងនោះបានឃាត់ខ្លួន ជនសង្ស័យជាម្ចាស់ទីតាំង ឈ្មោះ ហេង ចន្ធូ ភេទស្រី អាយុ៤០ឆ្នាំ ជាជនជាតិខ្មែរ ជាមួយវត្ថុតាង ជាស្រោមអនាម័យមួយចំនួនផងដែរ៕

website_news/2018250101.txt · Last modified: 2018/01/26 10:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki