website_news:2018250106

ឆ្នាំ២០១៧ មានពលរដ្ឋខ្មែរ និងបរទេស ឆ្លងកាត់ព្រំដែនកម្ពុជាទៅថៃ តាមខេត្តបាត់ដំបង ជិត៦លាននាក់

https://www.dap-news.com/kh/ ព្រហស្បតិ៍, ២៥ មករា ២០១៨ 09:35 ដោយ: រិទ្ធិ ជ័យ ID:039

បាត់ដំបង៖ ក្នុងឆ្នាំ២០១៧កន្លងទៅនេះ ប្រជាពលរដ្ឋខ្មែរ និងជនជាតិបរទេសបានធ្វើដំណើរឆ្លងកាត់ព្រំដែនប្រទេសកម្ពុជាចូលទៅកាន់ប្រទេសថៃ ក្នុងគោលបំណងរកការងារធ្វើ និងដំណើរកម្សាន្តតាមខេត្តបាត់ដំបង ដោយទៅតាមច្រកអន្តរជាតិដូង (ឡែម) ច្រកតំបន់ភ្នំព្រឹក សំពៅលូន និងសំឡូតជាដើម មានចំនួន ៥៨៩៣ ៨៨៩ដង/នាក់ ។យោងតាមរបាយការណ៍ សាលាខេត្តបាត់ដំបង បានឲ្យដឹងថា ក្នុងចំណោមនេះមានពលរដ្ឋខ្មែរឆ្លងកាត់ចំនួន ៥៣៤៦ ៤៨២នាក់ និងបរទេសចំនួន ៥៤៧ ៤០៧នាក់ ។ ពលរដ្ឋដែលឆ្លងដែនចូលទឹកដីថៃតាមច្រករបៀងត្រូវសមត្ថកិច្ចបញ្ជូនមកវិញចំនួន ៤៨៥លើក ស្មើនឹង ៥១ ០៩៣នាក់, បានទទួលសពប្រជាពលរដ្ឋខ្មែរចំនួន ៤២លើក ស្មើនឹង១៤៤នាក់ ដែលស្លាប់ដោយឧប្បទវហេតុផ្សេងៗ និងបានបញ្ជូនទៅដល់ ក្រុមគ្រួសារតាម ស្រុកកំណើតរៀងៗខ្លួន

យ៉ាងណាក៏ដោយ បើតាមការបញ្ជាក់ក្នុង របាយការណ៍ខាងលើ បានឲ្យដឹងថា ជារួមសន្តិសុខ សណ្ដាប់ធ្នាប់ទូទាំងខេត្ត និងតាមតំបន់ព្រំដែន មានសភាពស្ងប់ស្ងាត់ល្អ ជាពិសេសបានធ្វើការសហការ អប់រំ ផ្សព្វផ្សាយ និងចាត់វិធានការណ៍បង្ក្រាប ទប់ស្កាត់ចលនាបដិវត្តន៍ពណ៌ ផ្ដួលរំលំរដ្ឋអំណាចស្របច្បាប់ បានទាន់ពេលវេលា ។ មួយវិញទៀត បទល្មើសឧក្រិដ្ឋ និងមជ្ឈិមមានការរថយចុះ ដែលធានាបាននូវភាពរឹងមាំ និងស្ថិរភាពនយោបាយ និងសន្តិសុខសណ្ដាប់ធ្នាប់សង្គម ៕

website_news/2018250106.txt · Last modified: 2018/01/25 14:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki