website_news:2018250107

ពលករឡាវនិងភូមាចំនួន ០៤នាក់ ត្រូវកម្លាំងអាជ្ញាធរថៃចាប់ខ្លួនបន្ទាប់ពីធ្វើការដណ្ដើមមុខរបររបស់ពលរដ្ឋថៃ

http://www.prakpheaktra.com January 24, 2018

កាលពីរាត្រីថ្ងៃអង្គារទី២៣ ខែមករា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចក្រសួងការងារថៃ សហការជាមួយកម្លាំងតម្រួតទីក្រុងបាងកក ប្រទេសថៃ ធ្វើយុទ្ធនាការចុះត្រួតពិនិត្យពលករចំណាកស្រុកខុសច្បាប់ ដែលកំពុងធ្វើការនៅក្នុងតំបន់ទេសចរណ៍ ផ្លូវខាវសាន ស្ថិតនៅកណ្ដាលទីក្រុងបាងកក ប្រទេសថៃ។ ក្នុងយុទ្ធនាការដ៏ក្ដៅគគុកនេះកម្លាំងសមត្ថកិច្ចថៃបានធ្វើការឃាត់ខ្លួនបានពលករភូមា និងឡាវចំនួន០៤នាក់ ដែលកំពុងធ្វើការលក់ដូរខុសច្បាប់ និងធ្វើការខុសលក្ខខ័ណ្ឌនៃច្បាប់អនុញ្ញាតការងាររបស់ប្រទេសថៃ។ គួរបញ្ជាក់ផងដែរថានៅពេលថ្មីៗនេះអាជ្ញាធរថៃបានចាប់ផ្ដើមរិតបត្តឹងច្បាប់ការងារលើពលករបរទេស ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ បន្ទាប់ពីមានពលករបរទេសមួយចំនួនបានមកប្រកបមុខរបរលក់ដូរ និងដណ្ដើមអាជីពការងាររបស់ប្រជាពលរដ្ឋថៃ។ ចំពោះករណីពលករធ្វើការខុសលក្ខខ័ណ្ឌនៃច្បាប់អនុញ្ញាតការងារត្រូវមានទោសពិន័យជាប្រាក់ចាប់ពី២០០០បាត-ដល់១០០,០០០បាត។

website_news/2018250107.txt · Last modified: 2018/01/25 15:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki