website_news:2018250108

ពលរដ្ឋថៃដៀលខ្មែរដូចព្យុះរឿងពលករខ្មែរ វ៉ៃឆ្កែថៃស៊ី

http://www.prakpheaktra.com January 24, 2018

ពលរដ្ឋថៃអំពាវនាវអោយអាជ្ញាធរខេត្តសារ៉ាកបុរី ប្រទេសថៃ តាមចាប់ខ្លួនពលករខ្មែរពីរនាក់ ក្នុងករណីបទល្មើសសម្លាប់សត្វឆ្កែយកទៅធ្វើម្ហូបអាហារ។ ករណីនេះបានកើតឡើងកាលពីថ្ងៃអង្គារទី២៣ ខែមករា ឆ្នាំ២០១៨ បន្ទាប់ពីមានប្រជាពលរដ្ឋថៃបានថតរូបភាពហេតុការណ៍ករណីពលករខ្មែរធ្វើការសំណង់ ចំនួន០២នាក់ កំពុងនាំគ្នាសម្លាប់សត្វឆ្កែមួយក្បាលយកទៅធ្វើម្ហូបអាហារ ដើម្បីបរិភោគ។ យោងតាមការបញ្ជាក់របស់ហ្វេសប៊ុក WatchGogThaiLand បានអោយដឹងថា ហេតុការណ៍ពលករខ្មែររួមគ្នាសម្លាប់សត្វឆ្កែយកទៅធ្វើម្ហូបអាហារបរិភោគនេះបានកើតឡើងនៅការដ្ឋានសំណង់មួយកន្លែងស្ថិតនៅក្នុងស្រុកក្លែងខយ ខេត្តសារ៉ាកបុរី ប្រទេសថៃ ហើយបច្ចុប្បន្ននេះខាងមូលនិធិកគាំពារសត្វ Gog បានអំពាវនាវអោយកម្លាំងអាជ្ញាធរតម្រួតខេត្តសារ៉ាក់ធ្វើការតាមស្រាវជ្រាវរកពលករខ្មែរនៅក្នុងរូបភាពទាំងពីរនាក់ដើម្បីយកទៅផ្ដន្ទាទោសតាមច្បាប់។ បញ្ជាក់:សត្វឆ្កែត្រូវបានការពារដោយច្បាប់ការពារសត្វរបស់ប្រទេសថៃ ចំពោះបុគ្គលណាដែលសម្លាប់ឬធ្វើទារុណកម្មលើសត្វឆ្កែត្រូវមានទោសពិន័យជាប្រាក់និងដាក់ពន្ធនាគារតាមច្បាប់កំណត់។

website_news/2018250108.txt · Last modified: 2018/01/25 15:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki