website_news:2018250109

ពលករភូមាចំនួន ១៣នាក់ ទៀតហើយត្រូវកម្លាំងអាជ្ញាធរថៃចាប់ខ្លួន បន្ទាប់ពីរកស៊ីដឹកភ្ញៀវទេសចរណ៍នៅក្នុងប្រទេសថៃ

http://www.prakpheaktra.com January 24, 2018

កម្លាំងអាជ្ញាធរតម្រួតអន្តោប្រវេសន៍ថៃ ធ្វើការបង្ក្រាបពលករសញ្ជាតិភូមាចំនួន ១៣នាក់ បន្ទាប់ពីពលករទាំង១៣នាក់មកដណ្ដើមមុខរបររកស៊ីដឹកភ្ញៀវទេសចរណ៍នៅក្នុងប្រទេសថៃ។ កាលពីថ្ងៃអង្គារទី២៣ ខែមករា ឆ្នាំ២០១៨ កម្លាំងអាជ្ញាធរតម្រួតអន្តោប្រវេសន៍ថៃសហការជាមួយកម្លាំងតម្រួតប្រចាំព្រំដែន ខេត្តតាក ប្រទេសថៃ បានបើកយុទ្ធនាការបង្ក្រាបពលករភូមាចំនួន១៣នាក់ បន្ទាប់ពីជនជាតិខាងលើបានមកប្រកបមុខរបរបើកបរម៉ូតូកង់បីដឹកភ្ញៀវទេសចរណ៍នៅត្រង់ចំណុចផ្សារឆាក់រើន ស្ថិតក្នុងសង្កាត់ម៉ែសត ស្រុកម៉ែសត ខេត្តតាក ប្រទេសថៃ ដោយខុសច្បាប់ពីច្បាប់អនុញ្ញាតធ្វើការរបស់ពលករបរទេស ដែលហាមឃាត់មិនឲ្យពលករបរទេសប្រកបមុខរបរឬធ្វើជំនួញនៅក្នុងប្រទេសថៃ ។ ក្រោយពេលឃាត់ខ្លួនពលករភូមាទាំងអស់ត្រូវបានកម្លាំងអាជ្ញាធរថៃបញ្ជូនខ្លួនទៅកាន់អធិការដ្ឋានតម្រួតខេត្តតាកដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

website_news/2018250109.txt · Last modified: 2018/01/25 15:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki