website_news:2018250401

កម្លាំងទីបញ្ជាការជួរមុខកម្ពុជា និងកងទ័ពជើងទឹកថៃ រួមគ្នាទប់ស្កាត់បទល្មើសជួញដូរមនុស្ស

http://www.cen.com.kh/ April 25, 2018

ខេត្តព្រះសីហនុ៖ កម្លាំងទីបញ្ជាការជួរមុខ និងមន្ត្រីស្ថាប័នគន្លឹះចំនួន ២០រូប ដឹកនាំដោយ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូយោធភូមិភាគទី១ នៃកងទ័ពជើងទឹកភូមិន្ទថៃចំនួន ២២រូប ដឹកនាំដោយ លោកឧត្តមនាវីឯក BANJOB POEDAENG មេបញ្ជាការយោធភូមិភាគទី១ នៃកងទ័ពជើងទឹកភូមិន្ទថៃ ចូលរួមកិច្ចប្រជុំលើកទី៨ ស្តីពីកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានលើផ្ទៃសមុទ្រ ដើម្បីឈានទៅសហការទប់ស្កាត់ បង្រ្កាបការជួញដូរមនុស្ស ការរុករក និងជួយសង្រ្គោះគ្រោះមហន្តរាយរួមគ្នាឲ្យមានប្រសិទ្ធភាព។ កិច្ចប្រជុំនេះបានរៀបចំ កាលពីរសៀលថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ៕ ដែន សីមា

website_news/2018250401.txt · Last modified: 2018/04/25 14:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki