website_news:2018250402

ក្រសួងការបរទេសកម្ពុជា សម្រេចបញ្ជូនពលករខ្មែរខុសច្បាប់ ហើយជួបគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ វិលមកកម្ពុជាវិញ

http://www.cen.com.kh/ April 24, 2018

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ បានឲ្យដឹងថា បន្ទាប់ពីមានករណីពលករខ្មែរឆ្លងដែនខុសច្បាប់ចំនួន ២១នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍នៅខេត្តប្រាជីនបុរី ប្រទេសថៃរួចមក គឺស្ថានកងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ បានចុះទៅពិនិត្យស្ថានភាព របស់ពលករខ្មែរទាំងនោះដល់មន្ទីរពេទ្យ និងបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធប្រទេសថៃ ដើម្បីសម្រមសម្រួលរឿងនេះ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ញប្រកាសនៅថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨ បានបង្ហាញថា អាជ្ញាធរខ្មែរ សម្រេចបញ្ជូនពលករខ្មែរ ដែលរងរបួសសរុបមានគ្នាចំនួន ១៤នាក់ ឲ្យត្រឡប់មកកម្ពុជាវិញ តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត កាលពីរសៀលថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នៅឃុំឌុងឡេក ស្រុកមឿងប្រាជីនបុរី ដោយរថយន្តភីកអាប់ ១គ្រឿង ដឹកពលករខ្មែរខុសច្បាប់ចំនួន ២១នាក់ (ស្រី៥នាក់) ចេញពីច្រកព្រំដែនបឹងត្រកួន–ណងចាន់ ខេត្តបន្ទាយមានជ័យ ជាប់ខេត្តសាកែវ ឆ្ពោះទៅខេត្តឈុនបុរី ប្រទេសថៃ។ ប្រភពបានឲ្យដឹងថា ពេលរថយន្តកំពុងបើកបរ ក៏បានរេចង្កូតបុករថយន្តដឹកទឹកកកពីក្រោយ បណ្តាលឲ្យពលករខ្មែរជិះនៅលើរថយន្តភីកអាប់នោះ រងរបួសធ្ងន់ស្រាលជាច្រើននាក់ ហើយត្រូវបានអាជ្ញាធរថៃ ដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងទឹកដីថៃ។ ប្រភពដដែលបានឲ្យដឹងទៀតថា ពលករខ្មែរឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃទាំង ២១នាក់នោះមានឈ្មោះ៖

ទី១.ឈ្មោះ រ៉េត ចាន់ធឿន ភេទស្រី អាយុ២៨ឆ្នាំ រស់នៅឃុំព្រែកតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ទី២.ឈ្មោះ ស្តើង ស្រីនិច ភេទស្រី អាយុ ១៨ឆ្នាំ រស់នៅឃុំឈូក ស្រុកឈូក ខេត្តកំពត។ ទី៣.ឈ្មោះ វ៉ាន់ សុភី ភេទស្រី អាយុ ២៨ឆ្នាំ។ ទី៤.ឈ្មោះ ង៉ែត សុគីម ភេទស្រី អាយុ ១៨ឆ្នាំ។ ទី៥.ឈ្មោះ ស្តើង សុខ ភេទប្រុស អាយុ២៧ឆ្នាំ។ អ្នកទាំង ៣នាក់នេះ រស់នៅឃុំប្រាសាទ ស្រុកសំបូរព្រៃគុក ខេត្តកំពង់ធំ។ ទី៦.ឈ្មោះ ណៃ នី ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅឃុំព្រែកតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ទី៧.ឈ្មោះ អឿ សី ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅឃុំ-ស្រុកជីក្រែង ខេត្តសៀមរាប។ ទី៨.ឈ្មោះ ស៊ឹម រស់ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅឃុំ–ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ទី៩.ឈ្មោះ ម៉ន ស្នា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។ ទី១០.ឈ្មោះ រ៉េត ចំរ៉ុង ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ទី១១.ឈ្មោះ សូ ពិន ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅឃុំកំពង់ស្នោ ស្រុកជីក្រែង ខេត្តសៀមរាប ។ ទី១២.ឈ្មោះ ហី ផាយ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅឃុំភ្នំលេប ស្រុកព្រះនេត្រ ខេត្តបន្ទាយមានជ័យ។ ទី១៣.ឈ្មោះ វ៉ាន់ ឌីណា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅឃុំគោល ស្រុកប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ។ ទី១៤.ឈ្មោះ សឿម តុញ ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ទី១៥.ឈ្មោះ យន់ លី ភេទប្រុសអាយុ ២៦ឆ្នាំ រស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទី១៦.ឈ្មោះ ពេញ ថៃ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅស្រុកស្ទោង ខេត្តកំពង់ធំ។ ទី១៧.ឈ្មោះ ចេក វិចិត្រ ភេទប្រុស អាយុ ៣១ឆ្នាំ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ទី១៨.ឈ្មោះ ហី អ៊ិល ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅស្រុកព្រះនេត្រ ខេត្តបន្ទាយមានជ័យ។ ទី១៩.ឈ្មោះ រី រ៉ុម ភេទប្រុស អាយុ ៣០ឆ្នាំរស់នៅស្រុកមោងឫស្សី។ ទី២០.ឈ្មោះ ចេ រ៉ា ភេទស្រី អាយុ ២៨ឆ្នាំ រស់នៅស្រុកមោងឫស្សី និងទី២១.ឈ្មោះ ហី ផាត់ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅស្រុកព្រះនេត្រ ខេត្តបន្ទាយមានជ័យ៕ ដែន សីមា

website_news/2018250402.txt · Last modified: 2018/04/25 14:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki