website_news:2018250502

សមត្ថកិច្ចបញ្ជូនខ្លួនមនុស្សប្រុសស្រី៣នាក់ ក្នុងចំណោម៥នាក់ ទៅតុលាការ រឿងបើកហាងកោសជប់ បង្កប់សេវាផ្លូវភេទ

https://www.khmernews.news/ By chan veasna May 25, 2018

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ សមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរ និងការពារ អនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជូនខ្លួនថៅកែហាងកោសជប់ យីហោ១៦៨ ហេង ហេង ២នាក់ប្តីប្រពន្ធ និងស្ត្រីមេកាម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ក្នុងនោះសមត្ថកិច្ច បានចុះបង្ក្រាបឃាត់ខ្លួន បានជនសង្ស័យចំនួន៥នាក់ ជនសង្ស័យជាថៅកែហាង ឈ្មោះ សួង វាសនា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរជាប្តី និងឈ្មោះ វ៉ា ធានី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរជាប្រពន្ធ។ ចំណែកស្ត្រីជនសង្ស័យ ជាមេកាម្នាក់ទៀត មិនទាន់មានការបញ្ជាក់អំពីអត្តសញ្ញាណ ប៉ុន្តែក្រោយពីនាំយកទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ គេឃើញមានតែជនសង្ស័យ៣នាក់ប៉ុណ្ណោះ។

website_news/2018250502.txt · Last modified: 2018/05/25 15:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki