website_news:2018250701

អាសូរជីវិតពលករខ្មែរឆក់ខ្សែភ្លើងស្លាប់ម្តង3នាក់

https://www.facebook.com/matemohachunnews/ សារព័ត៌មាន មតិមហាជន 25-07-2018

បន្ទាយមានជ័យ៖សពពលករខ្មែរ3នាក់ត្រូវបានភាគីថៃបញ្ជូនត្រឡប់ក្នុងពេលតែមួយតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅព្រឹកថ្ងៃទី25 ខែកក្កដា 2018នេះ ក្រោយពីស្លាប់ដោយឆក់ចរន្តអគ្គិសនីនៅខេត្តឧប៊ុន រាជធានីប្រទេសថៃ កាលពីរសៀលថ្ងៃទី24។ ជនរងគ្រោះជាបងប្អូនជីដូនមួយនឹងគ្នាជាកម្មករផ្នែកខាងធ្វើឡូហ្គោឲ្យជនជាតិថៃក្នុងខេត្តកើតហេតុខាងលើ និងមានទីលំនៅស្រុកមោងឬស្សី ខេត្តបាត់ដំបង។ សាច់ញាតិសពនិយាយថា ជនរងគ្រោះកំពុងធ្វើការឈ្មោះ ស៊ុនឈិន ភេទប្រុស ជាអ្នកបញ្ជាគ្រឿងស្ទូចលើកតាំងឡូហ្គោត្រូវចរន្តឆក់មុនគេព្រោះតែដាក់ដងស្ទូចចុះវិញប៉ះចំខ្សែភ្លើង ហើយជនរងគ្រោះ2នាក់ទៀតដែលជាបងប្អូនជីដូនមួយរត់ទៅជួយក៌ឆក់ស្លាប់ទាំងអស់គ្នាតែម្តង៕ដោយកុសល់ប៉ោយប៉ែត

website_news/2018250701.txt · Last modified: 2018/07/25 15:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki