website_news:2018250702

កាត់ទោសដាក់គុក១៨០ឆ្នាំពីបទរត់ពន្ធជនភៀសខ្លួន

http://nokorwatnews.com/ 24-07-2018

ក្រុមអ្នករត់ពន្ធជនភៀសខ្លួនកំពុង ប្រឈម ចំពោះមុខច្បាប់ពីទង្វើរបស់ខ្លួន ដែលពិភពលោកស្អប់ខ្ពើម និងក្នុងពេល ដែលអឺរ៉ុបកំពុងតែទប់ស្កាត់ ការហូរចូល នៃជនភៀសខ្លួន ។ ភាគច្រើនក្រុមជួញ ដូរមនុស្ស បាននាំទៅកាន់អឺរ៉ុប ។ កន្លងមកថ្មីៗ ជនទុច្ចរិតពីរនាក់ ជាជនជាតិអ៊ុយក្រែនត្រូវបានតុលាការប្រទេសក្រិកកាត់ទោសដាក់គុកម្នាក់១៨០ឆ្នាំពីបទ រត់ពន្ធជនភៀសខ្លួន។ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨បានផ្សាយថា ជនជាប់ចោទជាបុរសទាំង២នាក់ខាងលើ ឈ្មោះ សែហ៊ីវ សាវ៉ាយុគ (Serhiy Shvayuk) និង ផេត្រូ លីតវីនជុក (Petro Lytvynchuk) ត្រូវបានតុលាការក្នុងទីក្រុង ភីរ៉ាអឺស (Piraeus) ប្រទេសក្រិក កាត់ ទោសដាក់ពន្ធនាគារម្នាក់ៗ ១៨០ឆ្នាំ កាលពីថ្ងៃសុក្រសប្ដាហ៍មុន បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួននៅលើទូកពោងកៅស៊ូមួយគ្រឿងមានដឹកជនភៀសខ្លួន ៦០នាក់។ ពួកគេទាំងពីរនាក់ត្រូវបានតុលាការរកឃើញថា បានប្រព្រឹត្តបទល្មើសជាច្រើន ករណី ទាក់ទិននឹងជនភៀសខ្លួនក្នុងនោះមានដូចជា បទឆ្លងដែនចូលប្រទេសមួយ ក្នុងសហភាពអឺរ៉ុបដោយខុសច្បាប់ បង្កហានិភ័យដល់អាយុជីវិតជនភៀសខ្លួន មិន មានបរិក្ខារសង្រ្គោះបន្ទាន់ និងអាជ្ញាប័ណ្ណ អនុញ្ញាតការធ្វើចរាចរណ៍ទូក ឬនាវា៕ ម៉ែវ សាធី

website_news/2018250702.txt · Last modified: 2018/07/25 15:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki