website_news:2018250703

ជប៉ុន ចង់ចាប់ផ្ដើមទទួល យកពលករបរទេស កាន់តែច្រើន នៅខែមេសា ឆ្នាំក្រោយ

https://www.dap-news.com/kh/ ថ្ងៃពុធ, ២៥ កក្កដា ២០១៨ 13:46 ប្រែសម្រួល: ឈូក បូរ៉ា ID:11

តូក្យូៈ លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ (Shinzo Abe) បានឱ្យដឹងថា ជប៉ុន ចង់ចាប់ផ្តើម ទទួលយកពលករបរទេសកាន់តែច្រើនពីខែមេសា ឆ្នាំក្រោយ ខណៈប្រទេសនេះប្រឈមនឹងកង្វះកម្លាំង ពលកម្មធ្ងន់ធ្ងរនៅក្នុងវិស័យឧស្សាហកម្មជាច្រើន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារ ព័ត៌មាន ក្យូដូជប៉ុន នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨។ នៅក្នុងកិច្ចប្រជុំជាមួយសមាជិកគណៈរដ្ឋមន្រ្តីលោកអាបេ បានណែនាំពួកគេឱ្យពន្លឿនការរៀបចំ ចាំបាច់សម្រាប់ផែនការ ដែលត្រូវអនុវត្តស្របតាមចំណុចចាប់ផ្តើម ដែលនឹងកំណត់ឱ្យមានប្រសិទ្ធិភាព ដល់ជនបរទេស ដែលមានជំនាញខ្ពស់។ ជាមួយនឹងផែនការនេះ រដ្ឋាភិបាលជប៉ុន កំពុងពិចារណាការរៀបចំឡើងវិញការិយាល័យអន្តោប្រវេសន៍ និងការបង្កើតភ្នាក់ងារ ដែលមានជាប់ទាក់ទងនឹងការទទួលខុស ត្រូវដោះស្រាយពលករបរទេស ដែល គ្មានជំនាញផងដែរ៕

website_news/2018250703.txt · Last modified: 2018/07/25 15:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki