website_news:2018250901

ពលរដ្ឋខ្មែរ២នាក់ស្លាប់ ៤នាក់របួសធ្ងន់ ករណីក្រឡាប់រថយន្តពេលធ្វើដំណើរទៅរកកាងារធ្វើក្នុងប្រទេសថៃ

http://cambodiapolice.com/policekh/ 10:17 am 23 កញ្ញា 2018

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរចំនួន៦នាក់បានជិះរថយន្តឈ្នួលរបស់ថៃ នៅតាមផ្លូវស្រាប់តែផ្ទុះកង់រថយន្ត បណ្តាលឲ្យស្លាប់២នាក់ និងរបួសធ្ងន់៤នាក់ នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចស្រុកកាប៊ីនបូរី ខេត្តប្រាជីនបូរី ប្រទេសថៃ ។ តម្រួតថៃបានប្រាប់សមត្ថកិច្ចខ្មែរឲ្យដឹងថា ពលករខ្មែរជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ រួមមាន ៖ ១-ឈ្មោះ ម៉ៅ ម៉ូលីកា ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅភូមិខ្នា សង្កាត់ជ្រៀវ ក្រុងសៀមរាប ខេត្តសៀមរាម ។ ទី២-ឈ្មោះ ដុក លីដា ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។ ចំណែកអ្នករបួសមានឈ្មោះ១-ឈ្មោះ កេត គន្ធា ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ របួសបាក់ចង្កេះ ។ ទី២-ឈ្មោះ សុង ពិសី ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប របួសភ្នែកឆ្វេង ។ ទី៣-ឈ្មោះ ជា ស៊ុយលី ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅភូមិកិត្តិយស ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប របួសជើង និងទី៤-ឈ្មោះ រឹទ្ធ សុលាភ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិមណ្ឌល ឃុំស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប របួសក្បាល ។

សមត្ថកិច្ចថៃបានបញ្ជាក់ឲ្យដឹងទៀតថា នៅមុនពេលកើហហេតុនោះ ពលករខ្មែរចំនួន៦នាក់ធ្វើដំណើរតាមរថយន្តឈ្នួល ដើម្បីទៅទិញអីវ៉ាន់ នៅទីក្រុងបាងកក ។ លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តផ្ទុះកង់ បណ្តាលឲ្យក្រឡាប់ធ្លាក់ចូលប្រឡាយ ក្រោយពីមកពេលតម្រួតទៅដល់យកមនុស្សចេញពីរថយន្ត ពលករបានស្លាប់២នាក់ និង៤នាក់ទៀតរងរបួសធ្ងន់ ។

ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងប្រទេសថៃ ចំណែកអ្នកស្លាប់ ត្រូវបានអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃ រៀបចំបែបបទបញ្ជូន មកប្រទេសកម្ពុជាវិញ តាមច្រកអន្តរជាតិប៉ោយប៉ែតជាបន្តបន្ទាប់ដើម្បីប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី ៕

website_news/2018250901.txt · Last modified: 2018/09/25 13:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki