website_news:2018250904

តើលោកឧត្ដមសេនីយ៍ទោ តុន ញៀន ទុកឱ្យពលករឆ្លងដែនកាប់ឈើក្រញូងស្លាប់ ក្រោមគ្រប់កាំភ្លើងថៃដល់ពេលណាទៀត

http://chnchannel.com/chnnewws/ ថ្ងៃទី 24 ខែ កញ្ញា ឆ្នាំ 2018

ឧត្តរមានជ័យ៖ តើលោកឧត្ដមសេនីយ៍ទោ តុន ញៀន មេបញ្ជាការសឹករងខេត្តឧត្ដរមានជ័យ ឆ្ងាញ់ណាស់ទៅរឺចំពោះលាភសក្ករដែលបានមកពី បទល្មើសចរាចរណ៍ឈើក្រញូងឆ្លងដែននៅតំបន់ទិសទី២ សមរភូមិមុខស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ទើបទុកឱ្យប្រជាពលរដ្ឋ និងជាពលករឆ្លងដែនកាប់ឈើក្រញូង ស្លាប់រងរបួសជាប់គុករៀងរាល់ខែដល់ពេលណាទើប ទើបលោកឆ្អែត និងមានវិធានការទប់ស្កាត់ម្ដង។ ដែលនៅក្នុងតំបន់ទិសទី២សមរភូមិមុខ ស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ ល្បីស្ទើរាងរាល់ថ្ងៃ ក្នុងការបាញ់សម្លាប់ចាប់ដាក់គុក និងរងរបួស កើតមានស្ទើរគ្រប់ទិសទី ក្រោយពីមានការបែកធ្លាយពលករក្នុងចំណោម៦ ម្នាក់បានដោះលែង និងម្នាក់ស្លាប់ និង៤នាក់ទៀតត្រូវបានជាប់គុក នៅថ្ងៃទី២១និងថ្ងៃទី២២ ខែកញ្ញានេះ ក្នុងភូមិសាស្រ្ដ បានតាវែង ខេត្តសុរិនប្រទេសថៃ ព្រុំប្រទល់ភូមិសាមគី ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង។ មិនតែប៉ុនណ្ណោះមានករណីបាញ់សម្លាប់ ពីសំណាក់យោធាថៃ មកលើពលករខ្មែរ ជារាងរាល់ខែមិនដែលស្រាកស្រាន្តម្ដងណាឡើយ។ ហើយសកម្មភាពមេខ្លោងនាំពលករឆ្លងដែន និងមេឈ្មួញនៅតែឃើញបន្ដរកើតមានជាហូរហែទាំងយប់ទាំងថ្ងៃយ៉ាងអនាធិបតេយ្យនៅតាមបន្ទាត់ព្រំដែនស្រុកអន្លង់វែងនិងស្រុកត្រពាំងប្រាសាទ មានទាំងសមត្ថកិច្ចចូលរួមទៀតផង ។

គូសរំលឹកផងដែលថា នៅថ្ងៃទី២១និងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ មានសេចក្ដីរាយការណ៍មកថា ក្នុងចំណោមពលករឆ្លងដែនកាប់ឈើក្រញូង៦នាក់ ត្រូវបានយោធាថៃបាញ់សម្លាប់ម្នាក់ ដោះលែងម្នាក់ជាយោធា និងឃាត់ខ្លួនផ្ដន្ទាទោស៤នាក់ នៅចំណុចបានតាវែង ខេត្ដសុរិនថៃ ព្រំប្រទល់ភូមិសាមគ្គីឃុំត្រពាំងប្រិយស្រុកអន្លង់វែង។ ប្រភពបានបង្ហើបថា និងបានស្លាប់ជាបន្ដរបន្ទាប់ជារាងរាល់ខែកាលពីកន្លងទៅ បើយោងទៅតាមរូបភាពនិងឯកសារ នៅថ្ងៃទី៨ ខែកញ្ញា យោធាថៃបាញ់ស្លាប់ម្នាក់ នៅចំណុចក្បាលអូខ្សាច់ និងមានជាបន្ដរបន្ទាប់ ដូចជានៅភូមិព្រះចំបក់ធ្វើបុណ្យដោយគ្មានសាកសព កាលពីថ្ងៃទី២៥ ខែសីហា ខ្លះ ទៀតករលួចយកសពមកបានធ្វើបុណ្យទៅ តាមប្រពៃណី នេះគ្រាន់តែរយៈពេលពីខែកន្លងផុតទៅ។

តែទោះជាយ៉ាងណាពលករកាប់ឈើក្រញូងស្លាប់និងរងរបួស និងជាប់គុករាងរាល់ខែ មិនស្រាកស្រាន្តយ៉ាងណាក្ដីរកឃើញមេឈ្មួញដឹកជញ្ជូនចរាចរឈើក្រញូងយ៉ាងរលូននៅតាមបន្ទាត់ព្រំដែនទិសទី២សមរភូមិមុខខេត្តឧត្តរមានជ័យយ៉ាងរំភើយដ៍ដែល ទោះជាកងកម្លាំងយោធាសំពាយកាំភ្លើងសង្ហាតាមដងផ្លូវយ៉ាងណាក៏ដោយតែឈ្មួញអត់ខ្វល់ រឿងនេះគឺមិនបាច់សង្ស័យទេ គឺច្បាស់តែម្ដង ឃុបឃិត។

ធាតុពិតការលះបង់សាច់ស្រស់ឈាមស្រស់បូករួមទាំង ជីវិតរបស់ពួកគាត់ គឺគ្រាន់តែ ជាឈ្នាន់ រកផលប្រយោជន៍ សម្រាប់រកលុយឱ្យក្រុមអ្នកមានអំណាចមួយក្ដាប់តូចតែប៉ុណ្ណោះ នេះជាអំពើអយុត្តិធម៌សម្រាប់ពលករខ្មែរ ។ ជុំវិញករណីខាងលើក្រុមការងារយើងមិនអាចស្វែងរកសុំការបំភ្លឺពីឧត្ដមសេនីយ៍ ទោ តន់ ញាណ បានទេ ព្រោះទូសព្ទចូលអត់ទទួល ទូសព្ទម្ដងទៀតចុចជាប់រវល់៕ ដោយៈ BRT

website_news/2018250904.txt · Last modified: 2018/09/25 14:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki