website_news:2018251004

រដ្ឋមន្ត្រីការងារប្រទេសគូវ៉ែត ប្ដេជ្ញាធានាសុវត្ថិភាពដល់ពលករកម្ពុជា

http://bayontv.com.kh/ 25/10/2018

ភ្នំពេញ ៖ លោកជំទាវ ហ៊ីន អាល់ សាប៊ី (HE. Mrs. Hind Al-Sabeeh) រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងការងារ និងជា រដ្ឋមន្ត្រីសេដ្ឋកិច្ច នៃរដ្ឋគូវ៉ែត បានជម្រាបជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៥ ខែតុលា នេះថា ប្រទេសគុវ៉ែត នឹងធានា ដល់សុវត្ថិភាពពលពលករកម្ពុជា ដែលនឹងទៅបំរើការងារ និងស្នាក់នៅក្នុងប្រទេសគូវ៉ែតនៅក្នុងឆ្នាំ ២០១៩ នេះ ដោយខាងរដ្ឋាភិបាលប្រទេសគុយវ៉ែត នឹងផ្តល់លក្ខណៈល្អដល់ ពលករកម្ពុជា ក៏ដូចជាពលករមកពីប្រទេសផ្សេងៗទៀត អោយទទួលបានអត្ថប្រយោជន៍ស្មើរៗ គ្នា ។ លោកជំទាវ បន្តថា ក្នុងតំណើរទស្សនកិច្ចរបស់លោកជំទាវនៅពេលនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសទាំងពីរ អោយកាន់តែល្អប្រសើរថែមទៀត។ មួយវិញទៀត គឺ ដើម្បីមកធ្វើការជាមួយសមភាគីកម្ពុជា គឺក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការចុះកិច្ចព្រមព្រៀងបញ្ជូនពលករទៅបំរើការងារនៅក្នុងប្រទេសគុវ៉ែត ដោយក្នុងនោះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងបញ្ជូនពលកររបស់ខ្លួនចំនួន ៥ពាន់នាក់ ទៅបម្រើការងារលើកដំបូងនៅប្រទេសគុយវ៉ែតនៅក្នុងឆ្នាំ២០១៩ ខាងមុខនេះ ។ លោកជំទាវ បានស្នើរដល់សម្តេចប្រធានរដ្ឋសភាជួយគាំទ្រចំពោះកិច្ចព្រមព្រៀង និងអនុស្សារណៈផ្សេងៗនៃប្រទេសប្រទេសទាំងពីរ និងការបញ្ជូនពលករទៅបំរើការនៅក្នុងប្រទេសគុវ៉ែតផងដែរ។

ជាការឆ្លើយតប សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានសម្តែងការស្វាគមន៍ចំពោះលោកជំទាវ កជំទាវ ហ៊ីន អាល់ សាប៊ី (HE. Mrs. Hind Al-Sabeeh) រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងការងារ និងជា រដ្ឋមន្ត្រីសេដ្ឋកិច្ច នៃរដ្ឋគូវ៉ែត ក្នុងដំណើរទស្សនកិច្ចរបស់លោកជំទាវនៅក្នុងប្រទេសកម្ពុជា ដែលនេះ សរបញ្ជាក់ថា ជាកាលានុវត្តថ្មីមួយទៀតនៃប្រទេសទាំងពីរក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការអោយកាន់តែរឹងមាំ បន្ថែមទៀត ។ សម្តេច ប្រធានរដ្ឋសភា ក៏បានវាយតម្លៃខ្ពស់ចំពោះជំនួបទ្វេភាគីរវាងលោកជំទាវរដ្ឋមន្ត្រី និង ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈទទួលបានលទ្ធផលជាផ្លែផ្កា ដោយក្នុងនោះសម្តេចបានស្នើរដល់ភាគីទាំងពីរបន្តធ្វើកិច្ចសហប្រតិបត្តិការអោយកាន់តែល្អថែមមួយកម្រិតទៀត។

បើតាមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង បញ្ជាក់ថា កម្ពុជានឹងរៀបចំកម្លាំងពលកម្មរបស់ខ្លួន ដែលបានជ្រើសរើសគ្រប់លក្ខខណ្ឌចំនួន ៥ពាន់នាក់ ជាលើកដំបូង ទៅបម្រើការងារនៅប្រទេសគុយវ៉ែត ហើយកម្លាំងពលកម្មនេះ ជាកម្លាំងពលកម្មគ្រប់ផ្នែក ទាំងផ្នែកសេវាកម្ម ឧស្សាហកម្ម និងកសិកម្ម៕

website_news/2018251004.txt · Last modified: 2018/10/25 15:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki