website_news:2018251005

ពលរដ្ឋរស់នៅតំបន់ជាប់ព្រំដែនទទួលបានការផ្សព្វផ្សាយពីបទបញ្ញាតិ្តព្រំដែន

http://cambodiapolice.com/ 7:13 pm 24 តុលា 2018 113

ក្រចេះ៖ លោកវរសេនីយ៍ត្រី ឃុន ម៉ន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនត្រពាំងស្រែ បានឲ្យដឹងថា ពលរដ្ឋខ្មែរ និងខ្មែរឥស្លាម ដែលរស់នៅតាមភូមិនានាក្នុងឃុំ២ធ្នូ ស្រុកស្នួល ក្បែរនិងបន្ទាត់ព្រំដែនកម្ពុជានិងវៀតណាម ទទួលបានការផ្សព្វផ្សាយពីនគរបាលព្រំដែន ស្តីពីបទបញ្ញាតិព្រំដែន។ លោកវរសេនីយ៍ត្រី ឃុន ម៉ន បានឲ្យដឹងទៀតថា ការផ្សព្វផ្សាយបទបញ្ញាតិ្តព្រំដែនពីនគរបាលការពារព្រំដែនជូនដល់ពលរដ្ឋឲ្យពួកគាត់យល់ដឹងពីការលួចឆ្លងដែនដោយខុសច្បាប់នេះ បានធ្វើឡើងនៅក្នុងវេទិការសាធារណៈមួយរវាងពលរដ្ឋនៅឃុំ២ធ្នូ ជាមួយនិងអាជ្ញាធរឃុំ។

ការផ្សព្វផ្សាយបទបញ្ញាតិព្រំដែននេះ គឺបានធ្វើឡើងទៅតាមទិសដៅនិងផែនការសកម្មភាពរបស់លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត ដែលជំរុញឲ្យនគរបាលព្រំដែនបន្តការចុះល្បាតតាមព្រំដែន និងការផ្សព្វផ្សាយបទបញ្ញាតិ្តព្រំដែនឲ្យពលរដ្ឋបានយល់ ដើម្បីកុំឲ្យពួកគាត់មានការលួចឆ្លងដែនដោយខុសច្បាប់

website_news/2018251005.txt · Last modified: 2018/10/25 15:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki