website_news:2018251202

ឃាត់ខ្លួនជនជាតិចិន ១០នាក់ ពាក់ព័ន្ធនឹងករណីកេងចំណេញផ្លូវភេទ ពីស្រ្តីវ័យក្មេង និងអនីតិជន

https://chsknews.com/ 2018/12/ មាណព ភាព

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១០ និង០០នាទី ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោកអនុសេនីយ៍ឯក ចុល ចេក ជានាយរងការិយាល័យ បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍នគរបាលរដ្ឋបាលនិរោធ ខណ្ឌច្បារអំពៅ មានការដឹកនាំដោយលោក ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោក សេង គឹមឡាក់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងលោក ចេង សុផាន ក្រឡាបញ្ជី ចុះត្រួតពិនិត្យ និងឃាត់ខ្លួន ជនជាតិបរទេស ចំនួន២ ទីតាំង ស្ថិតនៅក្នុងផ្ទះលេខ N200 និងផ្ទះលេខ N២៣២ ផ្លូវប៉ូឡារីស សង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាលទ្ធផលពិនិត្យឃើញ ជនជាតិចិនសរុបចំនួន ១០នាក់ ប្រុស ពីបទបានប្រព្រឹត្តបទល្មើសកេងចំណេញផ្លូវភេទពីស្រ្ដីវ័យក្មេង និងអនីតិជន ប្រព្រឹត្តទៅនៅប្រទេសចិន ត្រូវបាន ឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋាន ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់។

website_news/2018251202.txt · Last modified: 2018/12/25 15:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki