website_news:2018260103

រដ្ឋមន្រ្ដីក្រសួងការងារ ជួបសំណេះសំណាលជាមួយពលករកម្ពុជា នៅរោងចក្រ Sun Food International ក្នុងខេត្ត សារ៉ាក់បុរី ប្រទេសថៃ

http://www.akp.gov.kh/kh/ AKP ភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានដឹកនាំគណៈ ប្រតិភូចុះជួបសួរសុខទុក្ខបងប្អូនពលករខ្មែរ ចំនួន៥២៦នាក់ ក្នុងចំណោមពលករខ្មែរចំនួន ១.៧៣០នាក់ ដែលធ្វើការនៅរោងចក្រផលិតសាច់មាន់របស់ ក្រុមហ៊ុនសាន់ហ្វូត អ៊ីនធឺណេសិនណល់ ក្នុងខេត្តសារ៉ាក់បុរី នៃព្រះរាជាណាចក្រថៃឡង់ដ៍ កាលពីថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨។ នេះបើតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ឯកឧត្តម អ៊ិត សំហេង បានពាំនាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនា បតីតេជោហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូន ខ្មែរដែលរស់ នៅក្នុងប្រទេសថៃទាំងអស់ ទោះបីជាបងប្អូនចាកចេញមកធ្វើការនៅ ក្រៅស្រុកក៏ដោយ ក៏សម្តេចនៅតែចាត់គណៈប្រតិភូចុះមកតាមដានពីសុខទុក្ខ និងតាមមើលការខុសត្រូវបងប្អូនជាប់ជានិច្ច ដើម្បីធ្វើយ៉ាងណាឱ្យបងប្អូនពលករ យើង ទទួលបាននូវភាពស្របច្បាប់។

ឯកឧត្តមរដ្ឋមន្ត្រីបានរម្លឹកថា កាលពីចុងខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ ឯកឧត្តមបានមកជួបចរចាម្តង ទៀតជាមួយភាគីថៃជាលទ្ធផល ភាគីថៃបានព្រមពន្យារ ពេលរយៈពេល៦ខែទៀតរហូតដល់ខែមិថុនា ២០១៨ ដើម្បីក្រុមការងារ រៀបចំឯកសារផ្តល់ភាពស្របច្បាប់ជូនដល់ បងប្អូនពលករដែលកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសថៃ។ឯកឧត្តមបានបន្ដថា “សូមបង ប្អូនធ្វើការដោយស្ងប់ចិត្ត ហើយបើបងប្អូនមិនទាន់មានឯកសារស្របច្បាប់ សូមនាំគ្នាទៅធ្វើឱ្យ បានទាន់ពេលវេលា”។ឯកឧត្តមរដ្ឋមន្រ្ដីបានបន្ថែមថា ការសំពន្យារពេលនេះ ដោយសារតែមានកិច្ចសហប្រតិបត្តិការល្អរវាង រាជរដ្ឋាភិបាលកម្ពុជា និងថៃ ដែលបានផ្ដល់ឱកាសជូនពលករកម្ពុជាមកធ្វើការ ងារនៅប្រទេសថៃ ព្រមទាំងបន្តគោលនយោបាយធានាសុវត្ថិភាព និងភាពស្របច្បាប់ចំពោះ បងប្អូនខ្មែរនៅទីនេះផងដែរ ។

ជាមួយគ្នានេះដែរ ក្រុមការងារផ្តល់ភាពស្របច្បាប់ កំពុងបន្តការងារដោយផ្ដោតទៅលើ ទី១-ផ្ដល់លិខិត ធ្វើដំណើរនិងប័ណ្ណពលករ៣មណ្ឌល ដែលមានទីតាំងនៅទីក្រុងបាងកក ខេត្ត រ៉ាកយ៉ង និងខេត្តសុងខ្លា ធ្វើមួយថ្ងៃហើយ តម្លៃ២៣៥០បាត។ ទី២-ចែកឯកសារធ្វើដំណើរ(TD) និងប័ណ្ណពលករកម្ពុជាធ្វើ ការនៅបរទេស(OCWC) ដែលធ្វើរួចហើយចំនួន១២ម៉ឺន នៅសល់ ១១ម៉ឺន តម្លៃ៩៥០បាត។ ទី៣-រៀបចំ បន្ថែមក្រុមចល័ត២ទៀត ចុះតាមកន្លែងដែលមាន ពលករខ្មែរច្រើនតាមសំណូមពរភាគីថៃ។ ទី៤-អនុញ្ញាតឱ្យសុំលិខិតពីមន្ទីរកាងារថៃដោយអាច ទៅធ្វើឯកសារពីក្នុងប្រទេសបាន និងទី៥-បើក មណ្ឌលផ្ដល់ឯកសារធ្វើដំណើរ(TD) និងប័ណ្ណ ពលករកម្ពុជាធ្វើការនៅបរទេស (OCWC)ចំនួនបីកន្លែង ក្នុងរយៈពេលបីថ្ងៃ នៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងរាជធានីភ្នំពេញ។

ឯកឧត្តមរដ្ឋមន្រ្ដីបានលើកឡើងថា ក្រៅពីកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំផ្តល់ភាពស្របច្បាប់ជូនដល់ ពលករកម្ពុជាដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជា កំពុងតែពិភាក្សាជាមួយ នឹងភាគីថៃដើម្បីការពារសុវត្ថិភាព និងសិទ្ធិការងារ ដែលក្នុងនោះរួម មាន របបគ្រោះថ្នាក់ការងារ របបថែទាំសុខភាព និងប្រាក់សោធននិវត្តន៍ជូនដល់ពលករកម្ពុជា ដូចពលករថៃដែរ។ ឯកឧត្តម អ៊ិត សំហេង ក៏បានអំពាវនាវដល់បងប្អូនពលករកំពុងធ្វើការ និងរស់នៅប្រទេសថៃ គឺត្រូវអនុវត្តន៍ច្បាប់របស់ប្រទេសគេឱ្យបានល្អ ជៀសវាងកុំធ្វើពលករខុសច្បាប់ ដែលនាំឱ្យគេកេង ប្រវ័ញ្ចយកផលប្រយោជន៍ពីបងប្អូន ត្រូវពិន័យ និងត្រូវជាប់ទោសទៀត ផង។

ទន្ទឹមនេះ បងប្អូនត្រូវ ថែរក្សាសុខភាព ខំរៀនជំនាញដើម្បីអនាគត និងត្រូវចេះជួយគ្នាទៅវិញទៅ មកបីដូចជា ក្រុមគ្រួសារតែមួយ។ឯកឧត្តមបានស្នើសុំថៅកែក្រុមហ៊ុន បន្តទទួលពលករខ្មែរ និងផ្ដល់ក្ដីស្រឡាញ់ព្រមទាំងអត្ថប្រយោជន៍ ដូចពលករថៃ និងសុំស្ថានទូតបន្តយកចិត្តទុកដាក់តាមដាន ដោះស្រាយរាល់បញ្ហានានា នៃប្រទេសថៃផងដែរ៕ ដោយ អ៊ុន រិទ្ធី

website_news/2018260103.txt · Last modified: 2018/01/26 14:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki