website_news:2018260105

ក្រសួងការងារថៃ បញ្ជាក់ពលករបរទេសអាចប្ដូរថៅកែថ្មីបាន ក្នុងរយៈពេល ៧ថ្ងៃ

http://www.prakpheaktra.com January 25, 2018

អគ្គនាយកដ្ឋានក្រសួងការងារថៃ បញ្ជាក់ពលករបរទេសអាចប្ដូរថៅកែបានក្នុងរយៈពេល៧ថ្ងៃ កាលពីថ្ងៃពុធទី២៥ ខែមករា ឆ្នាំ២០១៨ លោកអនុរ៉ាក់ សត្យារ៉ាក់ អគ្គនាយកដ្ឋាននៃក្រសួងការងារថៃ បានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានក្នុងស្រុកថៃអោយបានដឹងថា ករណីពលករបរទេសធ្វើការប្ដូរថៅកែថ្មីបាន ក្នុងលក្ខខ័ណ្ឌមាន ១.ថៅកែបាត់បង់ជីវិត ២.ក្រុមហ៊ុនក្ស័យធន ៣.ថៅកែធ្វើទារុណកម្មលើពលករ ៤.ថៅកែមិនគោរពកិច្ចសន្យា ៥.ការងារផ្សងនិងគ្រោះថ្នាក់គ្រប់ប្រភេទ។ ចំពោះករណីពលករឈប់ធ្វើការ ហើយថៅកែមិនព្រមចែងឈប់ជួលទៅមន្ទីការងារក្នុងរយះពេល៧ថ្ងៃ ថៅកែត្រូវមានទោសតាមច្បាប់ការងាររបស់ប្រទេសថៃ។

website_news/2018260105.txt · Last modified: 2018/01/26 14:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki