website_news:2018260106

អាជ្ញាធរថៃ, បង្ហាញលិទ្ធផលបង្ក្រាបពលករបរទេស ដណ្ដើមមុខរបររកស៊ីរបស់ពលរដ្ឋថៃ ប្រមាណជិត១០០០នាក់

http://www.prakpheaktra.com January 25, 2018

អាជ្ញាធរថៃ បង្ហាញលិទ្ធផលបង្ក្រាបទល្មើសពលករបរទេសដណ្ដើមមុខរបររកស៊ីរបស់ពលរដ្ឋថៃ ឃឃាត់ខ្លួនបានពលករខុសច្បាប់ចំនួនជិត១០០០នាក់។ យោងតាមរបាយការណ៍ក្រសួងការងារថៃបញ្ជាក់លិទ្ធផលសរុបក្នុងការបង្ក្រាបពលករបរទេសខុសច្បាប់ក្នុងរយៈពេលឆ្នាំ២០១៧កន្លងមក កម្លាំងអាជ្ញាធរថៃធ្វើការបង្ក្រាបពលករបរទេសខុសច្បាប់និងស្របច្បាប់ប្រកបរបររកស៊ីលក់ដូរដណ្ដើមអាជីពពលរដ្ឋថៃបានចំនួន៣៩២នាក់ ក្នុងមានពលករសញ្ជាតិភូមាចំនួន៣៦៥នាក់, ពលករសញ្ជាតិឡាវចំនួន12នាក់, ពលករសញ្ជាតិខ្មែរចំនួន០៦នាក់, ពលករសញ្ជាតិវៀតណាមចំនួន០៣នាក់, ជនជាតិឥណ្ឌាចំនួន០៤នាក់ ផ្សេងទៀតចំនួន០២នាក់ និងថៅកែថៃ០១នាក់ ព្រមទាំងឆែកឆេរកន្លែងធ្វើការចំនួន១៩កន្លែង។

ហើយនៅដើមឆ្នាំ២០១៨នេះ កម្លាំងអាជ្ញាធរថៃធ្វើការបង្ក្រាបបានពលករបរទេសប្រកមុខរបរកស៊ីលក់ដូរខុសច្បាប់បានចំនួន២៩៧នាក់ ក្នុងនោះមានពលករសញ្ជាតិភូមាចំនួន២៨១នាក់ ,ពលករសញ្ជាតិខ្មែរចំនួន០២នាក់, ពលករសញ្ជាតិឡាវចំនួន០៨នាក់, ជនជាតិវៀតណាមចំនួន០៥នាក់, ជនជាតិឥណ្ឌា០១នាក់ ព្រមទាំងឆែកឆេរកន្លែងតំបន់ធ្វើការរស់នៅរបស់ពលករបរទេសចំនួន១៩កន្លែង។

website_news/2018260106.txt · Last modified: 2018/01/26 14:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki