website_news:2018260107

បណ្តេញជនជាតិអាមេរិកម្នាក់ ឲ្យចេញពីកម្ពុជា ពាក់ពន្ធ័នឹងករណីបំពានផ្លូវភេទលើកុមារ

http://www.arey-news.com/ (ថ្ងៃទី 26 January 2018 ម៉ោង 8:36 am)

ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានធ្វើការ បណ្តេញជនជាតិអាមេរិចម្នាក់ ឲ្យចេញពីកម្ពុជា ឆ្ពោះទៅប្រទេសដើមរបស់ខ្លួនវិញ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ។

ជនបរទេសខាងលើនេះមានឈ្មោះ LOVEJOY SAMUEL DOUGLAS ភេទប្រុស កើតថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៨៦ លិខិតឆ្លងដែនលេខ 548552504 ពាក់ពន្ធ័នឹងបទល្មើស បំពានផ្លូវភេទលើកុមារ ត្រូវកម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ជាស្ថាពរ តាមប្រកាសបណ្តេញចេញរបស់ក្រសួងមហាផ្ទៃលេខ ៣៣០ ប្រ.ក ចុះថ្ងៃច័ន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ពីភ្នំពេញនៃប្រទេសកម្ពុជា ឆ្ពោះទៅប្រទេសដើមវិញ ដោយមានតំណាង Regional Security Office (RSO) ប្រចាំស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញមកទទួលយក។ បញ្ជាក់៖ ជនជាតិអាមេរិកខាងលើ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ នៅខេត្តកំពត៕

website_news/2018260107.txt · Last modified: 2018/01/26 15:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki