website_news:2018260202

ស្រ្តីម្នាក់ត្រូវបាន ជួយសង្រ្គោះឲ្យរួចផុតពី អំពើជួញដូរផ្លូវភេទ

https://www.dap-news.com/kh/ ព្រហស្បតិ៍, ២២ កុម្ភៈ ២០១៨ 20:58 ដោយ: ដើមអម្ពិល ID:030

ភ្នំពេញ៖ លោកវរសេនីយ៍ត្រី សេន កូម៉ុន នាយការិយាល័យបទល្មើស ជួញដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសហការជាមួយ នគរបាលជាតិ ក្រសួងមហាផ្ទៃ ក្រសួងកិច្ចការនារី គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ក្រសួងការបរទេស និងអង្គការសម្ព័ន្ធចាប់ដៃ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានអន្តរាគមន៍ជួយសង្រ្គោះស្រ្តីអនិតិជនខ្មែរម្នាក់ឲ្យរួចផុតពីអំពើជួញដូរ និងទាសករផ្លូវភេទ។

កម្លាំងអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យជាមេខ្យល់២នាក់ត្រូវបានបញ្ជូនទៅតុលាការ ព្រមទាំងកំណត់បានមុខសញ្ញាស្ត្រីខ្មែរម្នាក់ បានប្តីចិន គឺជាមេក្លោងធំ ក្នុងការជួញដូរមនុស្សយ៉ាងសកម្ម កំពុងគេចខ្លួនទៅប្រទេសចិន។ក្រោយពីជនរងគ្រោះ បានរួចទុក្ខភ័យ ជួបជុំគ្រួសារវិញ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ជាមួយអាវុធហត្ថលើផ្ទៃប្រទេស និងអាវុធហត្ថខេត្តកំពង់ចាមធ្វើការស្រាវជ្រាវឃាត់ខ្លួនស្ត្រីមេខ្យល់ម្នាក់ទៀតឈ្មោះ ឃឹម សុខខេង នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ បន្ទាប់ពីមេខ្យល់ម្នាក់នេះបានគេចខ្លួនអស់ជាច្រើនខែ និងបានបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨៕

website_news/2018260202.txt · Last modified: 2018/02/26 13:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki