website_news:2018260203

បុរសម្នាក់ត្រូវបានចាប់ខ្លួនភ្លាមៗ ក្រោយមានបណ្តឹងថា នាំមនុស្សចូលធ្វើការក្នុងដីថៃខុសច្បាប់

http://www.postkhmer.com/ ឃុត សុភចរិយា | Publication date 25 February 2018

បន្ទាយមានជ័យៈ បុរសម្នាក់ ត្រូវបានកម្លាំងការិយាលយ័ប្រឆាំងការជួញដូរមនុស្ស ចាប់ឃាត់ខ្លួនភ្លាមៗនៅចំណុចរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត បន្ទាប់ពីទទួលបានបណ្ដឹងពីជនរងគ្រោះពីរនាក់ ប្ដឹងចោទប្រកាន់ថា បាននាំពួកគេឆ្លងដែនចូលទៅរកការងារធ្វើក្នុងទឹកដីថៃដោយខុសច្បាប់។ លោក ឡាយ គឺមលន់ ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្សនិយាយថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនក្នុងករណីខាងលើនេះ ឈ្មោះអៀត អុន អាយុ៤៣ឆ្នាំ ជាបុគ្គលិកផ្នែកលក់សំបុត្រឡានពីខ្មែរទៅប្រទេស ថៃ និងមានទីលំនៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ លោកបានបន្តថា ជនសង្ស័យត្រូវបានចាប់ខ្លួន តាមបណ្ដឹងរបស់ជនរងគ្រោះចំនួនពីរនាក់ ដែលបានរត់គេចខ្លួនរួចពីប្រទេសថៃ ក្រោយពីពួកគេត្រូវបានជនសង្ស័យ បោកប្រាស់យកប្រាក់ពីពួកគេក្នុងម្នាក់ៗ២៥០បាតជាថ្នូរនឹងការនាំទៅរកការងារធ្វើនៅក្នុងទឹកដីថៃ ដោយជនសង្ស័យបាននាំពួកគេ ដើរឆ្លងកាត់តាមអូរព្រំដែន ត្រង់ចំណុច កាស៊ីណូប៉ោយប៉ែត រួចហើយឲ្យពួកគេស្នាក់នៅជាបណ្ដោះអាសន្ននៅក្នុងបន្ទប់ផ្ទះជួលមួយ ក្បែរផ្សាររ៉ុងក្លឿប្រទេសថៃ ហើយជនសង្ស័យបានគេចខ្លួនដោយមិនបានរកការងារឲ្យពួកគេធ្វើឡើយ។ លោក គឹមលន់ បានបញ្ជាក់ថា៖«នៅពេលនេះ ជនសង្ស័យកំពុងស្ថិតក្រោមការសួរចម្លើយ និង គ្រោងបញ្ជូនទៅកាន់តុលាការខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃចន្ទនេះ»៕

website_news/2018260203.txt · Last modified: 2018/02/26 13:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki