website_news:2018260205

ពលរដ្ឋខ្មែរ២នាក់ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនពាក់ព័ន្ធករណីលក់ឆ្នោតខុសច្បាប់

http://www.ppd-news.net/ 26-February-2018

ខេត្តបាត់ដំបង ៖ ពលរដ្ឋខ្មែរ២នាក់ត្រូវបានសមត្ថកិច្ចថៃឃាត់ពាក់ព័ន្ធករណីទីតាំងលក់លក់ឆ្នោត ដែលសមត្ថកិច្ចថៃអះអាងថា ជាល្បែងស៊ីសងខុសច្បាប់ ខណៈដែលឃាត់នេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ ទីតាំងដែលមេឆ្នោតទាំងពីនាក់នេះបើកគឺស្ថិតនៅចំណុចផ្សារស៊ីភិន ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ដែលប្រឈមនឹងច្រកតំបន់គីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូនខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចថៃចាប់ឃាត់ខ្លួន ដោយចោទប្រកាន់ថា នេះជាល្បែងស៊ីសងខុសច្បាប់ដែលប្រទេសថៃហាមឃាត់។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា តាមភាគគីថៃបានឲ្យដឹងថា អ្នកទាំងពីរមានទីលំនៅភូមិបឹងប្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ បច្ចុប្បន្ន ជនសង្ស័យទាំងពីរត្រូវបានអាជ្ញាធថៃបញ្ជូនបន្តដើម្បីចាត់ការតាមច្បាប់ប្រទេសថៃ៕

website_news/2018260205.txt · Last modified: 2018/02/26 14:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki