website_news:2018260206

ពលករចំនួន 23នាក់បានរងរបួស និង01នាក់ទៀតស្លាប់នៅនឹងកន្លែងកើតហេតុ

http://www.prakpheaktra.com/ February 24, 2018

កាលពីវេលាម៉ោង08:24នាទីយប់ ថ្ងៃសុក្រទី23 ខែកុម្ភៈ ឆ្នាំ2018 មានករណីគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តដឹកពលករបុកនឹង(សិបឡ)នៅត្រង់ចំណុចផ្លូវបំបែក (ក្លាងវាង) ស្ថិតនៅឃុំណងតាខង ស្រុកប៉ោងណាមរ៉ន ខេត្តចាន់បុរី ប្រទេសថៃ ។ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរខាងលើអោយមានពលករខ្មែរ និងអ្នកបើកបរថយន្ដរងរបួសចំនួន 23នាក់ និងស្លាប់ 01នាក់នៅកន្លែងកើតហេតុ។ក្រោយពេលកើតហេតុជនរងគ្រោះទាំងអសត្រូវបានភ្នាក់ងារសង្គ្រោះស្រុកប៉ោងណាមរ៉នខេត្តចាន់បុរី បញ្ជូនយកទៅសង្គ្រោះនៅឯមន្ទីប្រាក់បុកក្លៅចាន់បុរី។ ក្នុងករណីគ្រោះថ្នាក់ចរាចរខាងលើនេះក្រុមការងារស្ថានកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃ កំពុងធ្វើការចុះអន្តរាគមន៍សាកសួរសុខទុក្ខពលករខ្មែរដែលសម្រាកព្យាបាលនៅមន្ទីរប្រាក់បុកក្លៅ និងមន្ទីពេទ្យប៉ោងណាមរ៉នភ្លាមៗផងដែរ។

website_news/2018260206.txt · Last modified: 2018/02/26 14:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki