website_news:2018260208

ទីតាំងត្រួតសញ្ជាតិធ្វើប៉ាស្ព័រជូនពលករខ្មែរ ជាច្រើនកន្លែងទៀតនិងបើកដំណើរការ នៅពេលឆាប់ៗខាងមុខនេះ

http://www.prakpheaktra.com/ February 23, 2018

បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការងារថៃ បានធ្វើដំណើរទៅជួបពិភាក្សាជាមួយឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា កាលពីថ្មីៗកន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជានិងថៃបានសម្រេចបន្ថែមការិយាល័យត្រួតសញ្ជាតិធ្វើប៉ាស្ព័រជូនបងប្អូនពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ចំនួនជាច្រើនកន្លែងទៀត ព្រមទាំងមានភ្នាក់ងារចល័តចុះត្រួតសញ្ជាតិធ្វើប៉ាស្ព័រជូនបងប្អូនពលករកម្ពុជានៅក្នុងតំបន់ដែលមានបងប្អូនរស់នៅច្រើន ដូចជាខេត្តនុនថាកបុរី,ឈុនបុរី, បាធុមថានី, សាមុតប្រាកានជាដើម ដើម្បីជួយសម្រួលភាពស្របច្បាប់ជូនពលករកម្ពុជាទាំងអស់ដែលមិនបានត្រួតសញ្ជាតិធ្វេីប៉ាស្ព័រនៅក្នុងប្រទេសថៃ។ ដូច្នេះហើយសូមបងប្អូនពលករកម្ពុជាទាំងអស់ត្រូវទៅបន្តធ្វើប័ត្រស៊ីជម្ពូ ដែលរាជរដ្ឋាភិបាលថៃប្រកាសអោយបានត្រឹមត្រូវទាំងអស់គ្នា ដើម្បីបន្តសុពលភាពស្នាក់នៅបន្តមុខទៀត បន្ទាប់ពីនោះទៀតបងប្អូននិងបានចូលទៅបញ្ជាក់អត្តសញ្ញាណធ្វើប៉ាស្ព័រ នៅតាមការិយាល័យនីមួយដែលត្រៀមនឹងបើកដំណើរបន្ថែមទៀតពេលឆាប់ៗខាងមុខនេះ។

website_news/2018260208.txt · Last modified: 2018/02/26 14:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki