website_news:2018260209

ចាត់ហាងានខេត្តសុរិន្ទ, ចុះឃាត់ខ្លួនពលករខ្មែរធ្វើការខុសលក្ខខ័ណ្ឌច្បាប់ចំនួន 03នាក់

http://www.prakpheaktra.com/ February 23, 2018

កាលពីថ្មីៗកន្លងទៅនេះកម្លាំងអាជ្ញាធរថៃ(ក.អ.ណ.)ខេត្តសុរិន្ទ ប្រទេសថៃ បានបើកកិច្ចសហការជាមួយអាជ្ញាធរក្រសួងការងារខេត្តសុរិន្ទ ចុះធ្វើត្រួតពិនិត្យផ្សាររាត្រី(ណៃប៉ាស៑ា) ស្ថិតនៅទីតាំងក្នុងស្រុកមឿង ខេត្តសុរិន្ទ ដើម្បីត្រួតពិនិត្យឯកសារធ្វើការរបស់ពលករបរទេសដែលកំពុងធ្វើការនៅក្នុងខេត្តសុរិន្ទ ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្ស និងជួលពលករខុសច្បាប់អោយធ្វេីការដោយគ្មានច្បាប់អនុញ្ញាត ។ យោងតាមប្រភពព័ត៌មានរបស់ថៃបានអោយដឹងថា ក្នុងការចុះត្រួតផ្សាររាត្រីខាងលើនេះកម្លាំងអាជ្ញាធរថៃ បានរកឃើញពលករខ្មែរធ្វើការលក់ដូរអោយថៅកែថៃមួយចំនួន ហើយមានមួយចំនួនទៀតធ្វើការខុសលក្ខខ័ណ្ឌពីច្បាប់ការងារនិងគ្មានច្បាប់អនុញ្ញាតធ្វើការនៅក្នុងប្រទេសថៃ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋានតម្រួតខេត្តសុរិន្ទដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

website_news/2018260209.txt · Last modified: 2018/02/26 14:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki