website_news:2018260211

ដំណឹងល្អ, សូន្យOSS ក្រុងថេប បើកអោយពលករទៅធ្វើដោយខ្លួនឯងបានហើយ.!

http://www.prakpheaktra.com/ February 25, 2018

យោងតាមប្រភពពីទំព័រហ្វេសប៊ុក สุชินพึ่งประเสริฐ បានរាយការណ៍អោយដឹងថា ចំពោះបងប្អូនពលករខ្មែរ,ឡាវ, ភូមា,ដែលចេះស្ដាប់ភាសាថៃបានច្បាស់លាស់បងប្អូនអាចនាំយកឯកសាររបស់ថៅកែទៅធ្វើប័ត្រស៊ីជម្ពូ និងវីសារពីរឆ្នាំនៅទីតាំងសូន្យវ៉ាន់ស្តប់សឺវីត(អាយធីខ្វែរ)បានដោយដោយខ្លួនឯងដោយមិនចាំបាច់មានលិខិតម៉បអំណាចឡើយ។

ចំពោះឯកសារត្រូវនាំទៅធ្វើរួមមាន៖

1.អត្តសញ្ញាណប័ណ្ណរបស់ថៅកែ(ប័ត្រប្រាក់ឆាឈុន)

2.សៀវភៅគ្រួសារ(ត្បៀនបាន)

3.លិខិតត្រួតសុខភាពចេញពីមន្ទីរពេទ្យ

4.ប័ត្រសុីជម្ពូឬលិខិតលុងបៀន

5.ប៉ាស្ព័រត្រួតសញ្ជាតិ

បញ្ជាក់:ក្នុងករណីថៅកែមានលំនៅដ្ឋានតាមខេត្ត ត្រូវសុំលិខិតស្នាមជួលពីផ្ទះជួលនិងលិខិតស្នាម បញ្ជាក់ពីផ្ទះដើមដែលអោយជួលផងដែរ ទើបអាចអោយពលករនាំយកទៅធ្វើបាន។

website_news/2018260211.txt · Last modified: 2018/02/26 14:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki