website_news:2018260214

ឥណ្ឌូនេស៊ី ខកខានមិនបាន ជួយការពារអ្នកបម្រើតាមផ្ទះ

http://www.prakpheaktra.com/

AFP | Publication date 26 February 2018 | 09:40 ICT

ក្រុងគូឡាឡាំពួៈ ក្រុមអ្នករិះគន់ និយាយថា ដោយត្រូវបានគេជួញដូរទៅម៉ាឡេស៊ី ហើយត្រូវបានគេបង្ខំឲ្យដេកនៅខាងក្រៅជាមួយឆ្កែមួយក្បាល មុននឹងស្លាប់ ដោយសាររបួសធ្ងន់ធ្ងរ ជាករណីរំលោភបំពានថ្មីបំផុតទាក់ទិននឹងអ្នកបម្រើតាមផ្ទុះឥណ្ឌូនេស៊ីម្នាក់ ដែលបង្ហាញពីការខកខាន មិនបានការពារក្រុមអ្នកជួយក្នុងស្រុក ថ្វីបើការសន្យារបស់រដ្ឋាភិបាលមានជាច្រើនលើកក្តី។

អ្នកស្រី Adelina Sau បានស្លាប់កាលពីដើមខែនៅមន្ទីរពេទ្យ មួយថ្ងៃ ក្រោយពីត្រូវបានជួយសង្រ្គោះពីផ្ទះនិយោជករបស់គាត់នៅក្នុងរដ្ឋប៉េណាងនៃប្រទេសម៉ាឡេស៊ីដោយមានស្នាមរបួសនៅលើខ្លួនយ៉ាងធ្ងន់ធ្ងរនោះ។ និយោជកវ័យ ៦០ ឆ្នាំរបស់អ្នកស្រី ត្រូវបានចោទប្រកាន់ពីបទសម្លាប់អ្នកស្រីកាលពីសប្តាហ៍មុន និងនៅឥណ្ឌូនេស៊ីមនុស្ស ២ នាក់ ត្រូវបានចាប់ខ្លួនដោយចោទពីបទការជួញដូរមនុស្ស។ ពលរដ្ឋឥណ្ឌូនេស៊ីប្រហែល ២,៥ លាននាក់ធ្វើការនៅម៉ាឡេស៊ីភាគច្រើនខុសច្បាប់នៅក្នុងវិស័យជាច្រើន មានចាប់ពីកសិកម្មដល់សំណង់ក្នុងនោះ មានស្ត្រីអ្នកបម្រើការតាមផ្ទះប្រហែល ៤០ ម៉ឺននាក់។

ការចោទប្រកាន់ជាច្រើនពាក់ព័ន្ធការរំលោភបំពានជារឿងសាមញ្ញទៅហើយ។ ការចោទប្រកាន់ទាំងនោះ មានចាប់ពីការធ្វើការងារលើសម៉ោង រហូតដល់ការវាយធ្វើបាប និងការរំលោភផ្លូវភេទ ដែលនាំឲ្យមានជម្លោះការទូតរវាងបណ្តាប្រទេសជិតខាងនៅអាស៊ីអាគ្នេយ៍នេះ។ ការស្លាប់របស់អ្នកស្រី Sau បានបង្កឲ្យមានកំហឹងទូទាំងឥណ្ឌូនេស៊ី៕

website_news/2018260214.txt · Last modified: 2018/02/26 14:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki