website_news:2018260302

លោកអភិបាលស្រុកបាងឡាម៉ុង,ដឹកនាំកម្លាំងចុះចាប់ពលករធ្វើការខុសច្បាប់

http://www.pheaktraprak.com/ March 24, 2018

លោកអភិបាលស្រុកបាងឡាម៉ុងខេត្តឈុនបុរី ប្រទេសថៃដឹកនាំកម្លាំងសមត្ថកិចចម្រុះចុះចាប់ពលករខុសច្បាប់ដែលកំពុងធ្វើការសំណង់នៅក្នុង ការដ្ឋានសំណង់សង់ផ្សារទំនើបនៅក្នុងក្រុងប៉ាតាយ៉ា។ ករណីអភិបាលស្រុកបាងឡាម៉ុងដឹកនាំកម្លាំងសមត្ថកិច្ចថៃចម្រុះចុះចាប់ពលករខុសច្បាប់នេះធ្វើឡើងកាលពីវេលាម៉ោង12 ថ្ងៃត្រង់នាថ្ងៃសុក្រទី23 ខែមិនា ឆ្នាំ2018 នៅត្រង់ចំណុចការដ្ឋានសាងសង់ហាងទំនើបមួយកន្លែងស្ថិតនៅតំបន់ប៉ាតាយានឿរ ស្រុកបាងឡាម៉ុង ខេត្តឈុនបុរី។

យោងតាមរបាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា ក្នុងការចុះត្រួតពិនិត្យបរិវេណការដ្ឋានសាងសង់ហាងទំនើបខាងលើ សមត្ថកិច្ចបានរកឃើញពលករខុសច្បាប់និងហើយពលករស្របច្បាប់ចំនួនរាប់ពាន់នាក់ ក្នុងនោះមានមេការម៉ៅការនៅទីនោះចំនួន 19ក្រុម ដោយពលករថៃធ្វើការប្រមាណជាង70% និងពលករបរទេសធ្វើការចំនួន30% ក្នុងការត្រួតពិនិត្យបរិវេណទីតាំងខាងលើកម្លាំងសមត្ថកិច្ចថៃបានរកឃើញពលករ(តាងដាវ)សញ្ជាតិខ្មែរនិងភូមាចំនួន 234នាក់ តាមការត្រួតឯកសារធ្វើការមានពលករមួយចំនួនមានប័ត្រស៊ីជម្ពូនិងបៃអនុញ្ញាតធ្វើការត្រឹមត្រូវយកមកបង្ហាញជូនសមត្ថកិច្ចត្រួតពិនិត្យ ប៉ុន្តែនៅមានពលករមួយចំនួនទៀតគ្មានឯកសារធ្វើការយកមកបង្ហាញជូនសម្ថកិច្ចត្រួតពិនិត្យ។ នៅវេលាបន្តបន្ទាប់អាជ្ញាធរពាក់ព័ន្ធបានប្រកាសអោយថៅកែថៃដែលមានពលករបរទេសធ្វើការទីនោះប្រញាប់នាំយកឯកសារធ្វើការរបស់ពលករមកបង្ហាញជូនកម្លាំងសមត្ថកិច្ចថៃធ្វើការត្រួតពិនិត្យតាមច្បាប់ក្រសួងការងារថៃ។

តាមការបញ្ជាក់របស់លោកណារិស លីផាវ៉ានអភិបាលស្រុកបាងឡាម៉ុងបានមានប្រសាសន៍ថា ក្នុងការចុះត្រួតពិនិត្យការដ្ឋានសាងសង់ខាងលើនេះ គឺដោយសារតែមានពលករបរទេសធ្វើការច្រើន ដូច្នេះហើយកម្លាំងសមត្ថកិច្ចថៃត្រូវតែធ្វើត្រួតពិនិត្យដើម្បីទប់ស្កាត់បញ្ហាពលករអន្តោប្រវេសន៍ខុសច្បាប់លួចបន្លំធ្វើការនិងបញ្ហាបទល្មើសផ្សេងទៀត។

website_news/2018260302.txt · Last modified: 2018/03/26 14:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki