website_news:2018260305

ជនបរទេស១២១នាក់ត្រូវបានចាប់ខ្លួននៅក្នុងការបង្ក្រាបនៅទូទាំងប្រទេសថៃ

http://www.rasmeinews.com/ March 23, 2018, 5:12 PM

លោក Surachet Hakpal នាយប៉ូលិសរង បាននិយាយកាលពីព្រឹកថ្ងៃសុក្រទី២៣មីនាថា ប៉ូលិសទេសចរណ៍ថៃបានចាប់ខ្លួនជនបរទេសចម្រុះជាតិសាសន៍ចំនួន១២១នាក់ កាលពីថ្ងៃព្រហស្បតិ៍នៅក្នុងការឆ្មក់ឆែកឆេរ រយៈពេលមួយថ្ងៃ ដោយកងកម្លាំងចម្រុះរួមមានប៉ូលិសអន្តោប្រវេសន៍និងប៉ូលិសក្នុងស្រុក បានធ្វើការឆ្មក់ឆែកឆេរនៅតំបន់ចំនួន១០៨ នៅទូទាំងប្រទេសនេះ ។ លោក Surachet បាននិយាយនៅសន្និសីទកាសែតកាលពីព្រឹកថ្ងៃសុក្រថា ប្រតិបត្តិការឆ្មក់ឆែកឆេរនេះ ត្រូវបានធ្វើឡើងដើម្បីរកឧក្រិដ្ឋជនបរទេសដែលក្លែងខ្លួនជាភ្ញៀវទេសចរ។ នៅចុងបញ្ចប់នៃប្រតិបត្តិការនេះ លោក Surachetបាននិយាយថា ជនបរទេសចំនួន១៧នាក់ត្រូវបានឃាត់ខ្លួនដោយសារតែទិដ្ឋាការស្នាក់នៅរបស់ពួកគេ ហួសពេលកំណត់ និងជនបរទេស៩១នាក់ ក្នុងចំណោមជនបរទេសដែលត្រូវបានចាប់ខ្លួននោះបានចូលប្រទេសថៃដោយមិនមានទិដ្ឋាការ ហើយជនបរទេស១៣នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនតាមការចោទប្រកាន់ករណីទោសកំហុសផ្សេងៗទៀត។

ជនត្រូវចាប់ខ្លួនរួមមាន អូស្ត្រាលី បែលហ្សិក ឥណ្ឌា ចិន កម្ពុជា ប៉ាគីស្ថាន មីយ៉ាន់ម៉ា គេនយ៉ា អេហ្សីប ឡាវនិងវៀតណាម។ជនកម្ពុជា៦នាក់ដែលត្រូវចាប់ខ្លួនដោយសារតែស្នាក់នៅហួសទិដ្ឋាការ និងចូលថៃដោយគ្មានដោយគ្មានទិដ្ឋាការ។ លោក Surachetបាននិយាយថា ប៉ូលីសបានឆ្មក់ចូលឆែកឆេរនៅវិទ្យាស្ថានអប់រំចំនួន៤៩និងនៅតាមលំនៅដ្ឋានចំនួន៥៩នៅក្នុងប្រតិបត្តិការចុងក្រោយបំផុតនេះ៕ ដោយ៖សុខា/sn

website_news/2018260305.txt · Last modified: 2018/03/26 15:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki