website_news:2018260402

ពលករចំណាកស្រុកខុសច្បាប់ដេកតាមព្រៃដើម្បីចាំឡានមេខ្យល់មកយកទៅធ្វើការនៅប្រទេសថៃតាមច្រករបៀងដើមអំពិល

http://cambodiapolice.com/policekh/ 8:53 pm 25 មេសា 2018

បន្ទាយមានជ័យ ៖ ក្រោយបុណ្យចូលឆ្នាំថ្មីហើយគេឃើញពលករចំណាកស្រុកខុសច្បាប់សម្រុកចេញតាមច្រករបៀងខុសច្បាប់ នឹងកំពុងដេករងចាំរថយន្តមេខ្យល់ថៃមកទទួលយកទៅធ្វើការសកម្មភាពនេះនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ស្ថិតច្រករបៀងខុសច្បាប់ដើមអំពិល ក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ។ ពលករចំណាកដោយខុសច្បាប់ទៅតាមរយៈមេខ្យល់បានសម្រុកចេញតាមច្រករបៀង ខុសច្បាប់ (ដើមអំពិល) ដែលគ្រប់គ្រងដោយកម្លាំងយោធាតំបន់ប្រតិបត្តការស្រុកម៉ាឡៃ ពលករចំណាកស្រុក កំពុងដេកតាមព្រៃចំការប្រមាណជិត១០០នាក់ ដែលរងចាំរថយន្តមេខខ្យល់ថៃមកទទួលពេលយប់ចេញទៅរកការងារធ្វើនៅទីក្រុងបាងកកប្រទេសថៃ។

ជាក់ស្តែងក្រោយថ្ងៃបុណ្យឆ្នាំថ្មីហើយរយៈពេលប៉ុន្មានថ្ងៃនេះឃើញមានប្រជាពលរដ្ឋខ្មែរជាពលករចំណាក់ស្រុកខុសច្បាប់តាមរយៈមេខ្យល់ឃើញសកម្មដេកកណ្តាលព្រៃប្រឈមគ្រោះថ្នាក់ចេញរាល់ថ្ងៃយប់តាមច្រករបៀងល្មើសច្បាប់(ដើមអំពិល)ដែលគ្រប់គ្រងដោយកម្លាំងយោធាខេត្ត។

សូមបញ្ជាក់ថា៖ខេត្តបន្ទាយមានជ័យមានព្រំដែនកម្ពុជា-ថៃ ប្រវែងជាង១៥៣គីឡូម៉ែត្រ ហើយមានជាប់៥ស្រុក ក្រុងមួយ រួមមានៈ ១.ស្រុកម៉ាឡៃ ២.ស្រុកអូរជ្រៅ ៣.ក្រុងប៉ោយប៉ែត ៤.ស្រុកស្វាយចេក ៥.ស្រុកថ្មពួក។ ហើយបើតាមរបាយការណ៍អភិបាលខេត្តបន្ទាយមានជ័យចាស់ ច្រករបៀងខុសច្បាប់ក្នុងខេត្តបន្ទាយមានជ័យមានចំនួន៦៣កន្លែង៕ដោយ៖ចន្ត្រា

website_news/2018260402.txt · Last modified: 2018/04/26 14:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki